Categories
Uncategorized

អាហារសម្រាប់អាកាសធាតុត្រជាក់

នៅក្នុងរដូវត្រជាក់ រូបរាងកាយរបស់យើងត្រូវការនូវអាហារ ដែលផ្តល់នូវថាមពលគ្រាប់គ្រាន់ និងផ្តល់នូវកម្តៅគ្រប់គ្រាន់ តាមដែលរាងកាយយើងត្រូវការ។ មានបន្លែបៃតងមួយចំនួនដែលមានរីកលូតលាស់នៅក្នុងរដូវរងារនេះ ហើយវាបានធ្វើការរីកលូតលាស់នៅលើផ្ទៃដីផ្ទាល់ និងវាក៏ជាអាហារដែលគួរតែបរិភោគនៅក្នុងរដូវត្រជាក់នេះ។ ក្រៅពីនេះ ប្រភេទផ្លែឈើស្ងួតមួយចំនួន គ្រាប់ធុញ្ញជាតិ ដូចជាគ្រាប់ល្ងរ គឺសុទ្ធតែអាហារ ដែលផ្តល់កម្តៅ។ ម្យ៉ាងវិញទៀត វាគឺជាឱកាសមួយ ដែលយើងចូលចិត្តញ៉ាំហិលជាងពេលរាល់ដង។ ក្រៅពីបន្លែស្លឹក គ្រាប់ធុញ្ញជាតិ ក៏ដូចជាផ្លែឈើផ្សេងៗ ប៉ុន្តែមានបន្លែម៉ើមមួយចំនួន ដែលល្អសម្រាប់រូបរាងកាយ ដូចជាម៉ើមការ៉ុត ដំឡូងបារាំង ខ្ទឹមបារាំង ខ្ទឹមស ឆៃថាវ និងដំឡូងឈាមមាន់ជាដើម។

មូលហេតុ ដែលយើងគួរតែធ្វើការបរិភោគនូវបន្លែម៉ើមទាំងអស់នោះ៖

  1. ម៉ើមការ៉ុត សម្បូរដោយ បេតាកូទីន ដែលជាប្រភពនៃវីតាមីន A និងមាននូវអុកស៊ីតអាស៊ីតយ៉ាងសំខាន់ច្រើន។
  2. ឆៃថាវស ខ្ទឹមបារាំង និងខ្ទឹមស គឺជាក្រុមគ្រួសារ ដែលមានផ្ទុកនូវជាតិហិល និងក្លិនឈួល ដែលវាមានផ្ទុកនូវ Isothiocyanates, Indoles, Phytochemicals ដែលជួយការពារនូវជំងឺមហារីក។ សម្រាប់រសជាតិរបស់វា ក៏ជួយដល់អាហាររបស់យើងកាន់តែឆ្ងាញ់បន្ថែមទៀត។
  3. សម្រាប់ម៉ើមដំឡូងវិញ គឺផ្តល់អោយយើងនូវថាមពល​ ដែលយើងត្រូវការបានគ្រប់គ្រាន់
  4. បន្លែស្លឹកបៃតង គឺជាប្រភព នៃបេតាការ៉ូទីន និងវីតាមីន C ដែលធាតុទាំង 2នេះ គឺជាប្រភពសំខាន់ក្នុងការប្រឆាំងនូវជំងឺ និងពង្រឹងទៅដល់ប្រព័ន្ធការពារខាងក្នុងផងដែរ។
  5. សណ្តែកបៃតង គឺមាននូវថាមពលខ្ពស់ និងមានប្រតេអ៊ីនខ្ពស់
  6. ប្រភេទគ្រាប់ធុញ្ញជាតិ សម្បូរដោយថាមពល និងជាប្រភេទអាហារមានប្រូតេអ៉ីន ដែលរូបរាងកាយរបស់យើងត្រូវ ការក្នុងអាកាសត្រជាក់បែបនេះ។

សម្រាប់ប្រភេទផ្លែឈើស្រស់ និងផ្លែឈើក្រៀម

  1. ផ្លែល្ហុង និងម្នាស់ គឺជាប្រភេទផ្លែឈើដែលយើងជឿថាវាបានផ្តល់នូវថាមពលកម្តៅ ដល់រូបរាងកាយរបស់យើង។
  2. ប្រភេទផ្លែឈើ ដែលមានផ្ទុកនូវវីតាមីន​​ C ថាមពលកម្តៅ និងប្រភេទវីតាមីនផ្សេងៗទៀត
  3. អាហារ ដែលមានជាតិហិល ដូចជាពពួកជី ម្រេចខ្មៅ ពពួកខ្ទឹម ជាពពួក ដែលមានជាតិក្តៅ និងហិល វាជួយធ្វើ ឲ្យចលនាឈាមរត់បានលឿន ហើយជួយបង្កើនថាមពលក្តៅក្នុងខ្លួនរបស់យើងបានផងដែរ។
  4. ចុងក្រោយ កុំភ្លេចធ្វើលំហាត់ប្រាណអោយបានជាប្រចាំផង ដើម្បីអោយរាងកាយរបស់យើងបានបញ្ចេញនូវជាតិ ពុល និងធ្វើអោយចលនាឈាមរបស់យើងដើរបានល្អ។

ឯកសារយោង

https://www.nestle.in/nhw/nutrition-basics/foods/winter-foods#:~:text=The%20most%20warming%20vegetables%20that,%2C%20muli%2C%20pudina%2C%20etc.