សម្រាប់ក្មេងៗ គួរតែញ៉ាំប្រភេទបន្លែចម្រុះពណ៌ មានពណ៌បៃតង ក្រហម លឿង ស្វាយ ក្រហមជាដើម។ ជាការពិតណាស់ ក្មេងៗអាចនឹងពិបាកក្នុងការញ៉ាំបន្លែ ដោយអាស្រ័យទៅលើចំណង់ចំណូលចិត្តរបស់ ក្មេង។ សម្រាប់បន្លែ ដែលយើងគួរតែឱ្យក្មេងញ៉ាំ៖ ម្ទេសហាហ្វៃ យើងដឹងហើយថា ក្មេងៗគឺចូលចិត្តនូវរបស់ដែលមានរសជាតិផ្អែម។ យើងអាចការណែនាំទៅកាន់កូនៗ យើងពីរសជាតិរបស់វាទៅកាន់ពួកគាត់។ យើងអាចរៀបចំធ្វើម្ហូប អាចមានភាពទាក់ទាញដោយអាចធ្វើឱ្យ ក្មេងៗមានចំណងចង់បរិភោគវា ដោយសារវាមានពណ៌ឆើត ដូចជាក្រហម លឿង បៃតង។ ម៉ើមការ៉ុត ការ៉ុត គឺប្រភេទបន្លែម៉ើម ដែលល្អសម្រាប់កូនៗរបស់អ្នក និងមិនមានការប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ឡើយ។ វាជាប្រភេទបន្លែ ដែលមានរសជាតិឆ្ងាញ់ ហើយមានផ្ទុកនូវ បេតាកូរេទីន ហ្វាយប់ឺ ប៉ូតាស្យូម និងអកស៊ីតអាស៊ីត។ ខាត់ណាបៃតង ខាត់ណាបៃតង ជាប្រភេទបន្លែ ដែលសម្បូរទៅដោយហ្វាយប៊ឺ ល្អសម្រាប់កូនៗរបស់យើងក្នងការរំលាយអាហារ។ មានក្មេងជាច្រើន ដែលចូលចិត្តញ៉ាំនូវខាត់ចំហ៊ុយ ហើយច្រលក់វាជាមួយទឹកជ្រលក់។ សម្រាប់ខាត់ណាបៃតង គឺល្អក្នុងការពង្រឹងទៅដល់ប្រព័ន្ធភាពស៊ាំ ពង្រឹងដល់សុខភាពភ្នែក និងជួយដល់ការធ្វើចលនារហ័សរហួន។ ខាត់ណាស ខាត់ណាស ជាប្រភេទបន្លែមានពណ៌ស ហើយប្រហែលជាវារៀងលំបាកបន្តិចក្នុងបញ្ចុះបញ្ចូលឱ្យក្មេងៗ ចង់ញ៉ាំ ប៉ុន្តែយើងអាចោឱ្យពួកគាត់សាកញ៉ាំបាន។ […]
Tag: karot markets

ខួរក្បាល គឺជាផ្នែកមួយដ៏សំខាន់ ដែលមានតួនាទីគ្រប់គ្រងនូវរូបរាងកាយរបស់យើង ដែលវាបានធ្វើឲ្យបេះដូងយើងលោត សួតរបស់យើងស្រូបខ្យល់ ហើយវាបានធ្វើឲ្យយើងអាចធ្វើចលនាបាន មានអារម្មណ៍ និងគិតបានល្អ។ ហើយវាជាហេតុ ដែលយើងគួរតែធ្វើយ៉ាងណា ធ្វើឲ្យខួរក្បាលរបស់យើង ធ្វើការកាន់តែល្អ និងមានសុខភាពល្អ។ ដូច្នេះហើយ អាហារ ដែលយើងបរិភោគ គឺមានតួនាទីសំខាន់ ចំពោះសុខភាពខួរក្បាល និងអាចជួយដល់ការពង្រឹងដល់ ការចង់ចាំ និងការផ្តោតអារម្មណ៍បានល្អ។ 1. ប្រភេទបន្លែបៃតង និងបន្លែស្លឹក ប្រភេទបន្លែស្លឹកមាន Kale, Spinach និង ខាត់ណាបៃតង គឺមានសារសំខាន់សម្រាប់សុខភាព ខួរក្បាល ដោយសារវាមានផ្ទុកនូវ ប៉ូតាស្យូម លូទីន អាស៊ីតហ្វឡេត និងបេតាការ៉ូទីន។ 2. ប្រភេទខ្លាញ់ត្រី ឬអាស៊ីតខ្លាញ់ត្រី អាស៊ីតខ្លាញ់ត្រីគឺមានច្រើនស្ថិតក្នុងប្រភព ខ្លាញ់ Omega-3 ដែលសម្រាប់ប្រូតេអ៊ីនមានក្នុង omega-3 គឺមានតួនាទីជួយជួសជុលការខូចខាតរបស់កោសិការខួរក្បាល ណឺរ៉ូនជាដើម។ ប្រភេទត្រី ដែលផ្ទុកនូវ omega-3 ល្អៗ គឺត្រី សាលម៉ុន ត្រីធូណា ត្រីherring។ តាមការស្រាវជ្រាវបានបញ្ជាក់ថា […]
បម្រែបម្រួលអាកាសធាតុ និងសុខភាព

អាកាសធាតុបច្ចុប្បន្នមានការប្រែប្រួលលឿនណាស់ ដែលជាហេតុនាំអោយរូបរាងការរបស់យើងត្រូវតែមានប្រព័ន្ធ ការពាររឺងម៉ាំ ដើម្បីងាយស្រួលសម្របតាមមជ្ឈដ្ឋានខាងក្រៅ ក៏ដូចជាអាកាសធាតុខាងក្រៅ។ ខែភ្លៀង គឺជាខែ ដែលយើងគួរតែមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារជាខែ ដែលមានទឹកភ្លៀងធ្លាក់ស្ទើរជារៀងរាល់ថ្ងៃ ហើយវា ជាហេតុដែលនាំអោយយើងអាចនឹងមានជំងឺផ្តាសាយ បើកាលណាយើងប៉ះ ឬត្រូវទឹកភ្លៀង។ ដូច្នេះហើយ ដើម្បីអោយរាងកាយរបស់យើង ងាយស្រួលក្នុងបត់បែនតាមអាកាសធាតុ និងមានភាពស៊ាំលឿន យើងគួរតែបរិភោគអាហារ ដែលអាចជួយដល់សារពាង្គកាយយើង។ មានមនុស្សមួយចំនួន មិនបានចាប់អារម្មណ៍ជាមួយអាហារ ដែលគាត់បរិភោគទេ ដែលភាគច្រើនពួកគាត់បរិភោគអាហារមានជាតិខ្លាញ់ ដើម្បីធ្វើអោយខ្លួនប្រាណរបស់គាត់អាចទប់ទល់នឹងអាកាសធាតុត្រជាក់បាន ទាំងដែលគាត់អត់បានដឹងថា វាអាចនឹងធ្វើអោយខ្លួនប្រាណគាត់លើសជាតិខ្លាញ់ ឬលើសទម្ងន់ឡើយ។ I. ប្រភេទផ្លែឈើ ដែលផ្តល់ឱ្យវីតាមីន C វីតាមីន A និង fiber ព្រោះវីតាមីនទាំងអស់នេះ គឺជួយធ្វើឱ្យប្រព័ន្ធការពារខាងក្នុងរបស់យើងមានភាពស៊ាំ និងរឹងម៉ាំសម្រាប់ប្រ ឆាំងជាមួយមេរោគ ឬជំងឺឆ្លងផ្សេងៗ។ ប្រភេទផ្លែទាំងនោះមាន៖ ផ្លែត្របែក ផ្លែក្រូច ឬក្រូចពោធិ៍សាត់ ផ្លែគីវី ផ្លែទំពាំងបាយជូ ផ្លែស្ត្រប៊ឺរី ផ្លែស្វាយ ផ្លែម្នាស់ ផ្លែល្ហុង ជាដើម។ ដែលផ្លែឈើទាំងអស់នេះ សុទ្ធសឹងតែជាផ្លែឈើ ដែលងាយស្រួលរក […]
គួរធ្វើយ៉ាងណា ដើម្បីជៀសពីការពុលអាហារ?

1. តើការពុលអាហារជាអ្វី? ការពុលអាហារ គឺជាជំងឺ ដែលបណ្តាលមកពីការបរិភោគអាហារ ដែលមានផ្ទុកនូវមេរោគ ឬបាត់តេរី។ ហើយជាធម្មតា វាមិនជាធ្ងន់ធ្ងរទេ ភាគច្រើន នៃអ្នកជំងឺនឹងបានប្រសើរឡើងវិញក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃ។ ក្នុងនោះផងដែរប្រភេទអាហារដែលធ្វើឱ្យពុល គឺជាអាហារដែលមានផ្ទុកនូវបាក់តេរី ដូចជា សាលមូនេឡា (Salmonella) ឬ Eschericia coli (E. coli) ឬមេរោគ Norovirus។ 2. តើវាអាការៈបែបណា? ជាធម្មតាការពុលអាហារចាប់ផ្តើមអាការៈក្នុងរយៈពេល ១ ទៅ ២ថ្ងៃបន្ទាប់ពីបរិភោគអាហារ ដែលមានផ្ទុកនោះ។ រោគសញ្ញាសំខាន់ៗ ដែលនឹងកើតមានឡើង៖ មានអារម្មណ៍ថាអត់ស្រួលខ្លួន ក្អួតចង្អោ រាគ អាចមានឈាម ខ្សោយ បាត់បង់ថាមពល លែងមានចំណង់ឃ្លានអាហារ ឡើងកម្តៅ ឈឺសាច់ដុំ 3. មូលហេតុដែលអាចធ្វើអោយពុលបាន? អាហារ ដែលអាចធ្វើឱ្យយើងពុលបាន ឬមានផ្ទុកនូវមេរោគទាំងនោះ គឺកើតឡើងក្នងដំណាក់កាល រៀបចំ និងពេលចំអិន។ ក្នុងនោះមានដូចជា ការចំអិន […]
បន្លែរបស់អ្នកនឹងឆ្លងមេរោគពីសាច់

សាច់ឆៅ ផ្ទុកនូវបាក់តេរី ដែលបង្កឱ្យមានជំងឺពុលអាហារ នៅពេលដែលយើងធ្វើការបរិភោគវា ដោយមិនបានចំអិនវាឱ្យបានត្រឹមត្រូវ។ ល្អទេ? ដែលយើងត្រូវទុកសាច់ឆៅ និងបន្លែជាមួយគ្នា? ក្នុងដំណាក់កាល ការរៀបចំ ការចំអិន និងការរក្សាទុក។ #ការរៀបចំ នៅពេលដែលយើងធ្វើការរៀបចំសាច់ឆៅ និងបន្លែជាមួយគ្នា គឺវាជាពេលដែលមានផ្ទុកនូវបាក់តេរី ហើយឆ្លងទៅបន្លែដែលនៅគៀននោះ។ សាច់ឆៅ អាចមានឥទ្ធិពលទៅកាន់បន្លែ ប្រសិនបើយើងប្រើប្រាស់របស់តែមួយ។ ឧទាហរណ៍៖ បើអ្នកកាត់សាច់ឆៅនៅជ្រុញមួយ ហើយអ្នកប្រើប្រាស់ជ្រុញហ្នឹងដដែលសម្រាប់កាត់បន្លែ នោះបន្លែឆៅរបស់អ្នកបានឆ្លងនូវបាក់តេរីពីសាច់ហើយ។ ដើម្បីបញ្ឈៀសការឆ្លងនូវបាក់តេរី យើងអាចធ្វើការប្រើប្រាស់នូវជ្រុញ កាំបិត ចាន ឬឆ្នាំង ខុសដោយឡែកពីគ្នា។ #ការចំអិន របៀបនៃការចំអិន សាច់ និងបន្លែ គឺវាច្រើនរបៀបណាស់ មានស្ងោរ ឆា អាំងជាដើម។ តែរឿងដែលសំខាន់នោះ ធ្វើយ៉ាងណា អ្នកត្រូវចំអិនវាអោយបានឆ្អិនល្អ។ ទាក់ទងជាមួយសីតុណ្ហភាពនៃការចំអិន តាមប្រភេទសាច់នីមួយៗ៖ – សាច់គោ សាច់ជ្រូក ត្រូវចំអិនយ៉ាងហោចណាស់ 63c – សាច់មាន់ ត្រូវចំអិន យ៉ាងហោចណាស់ 74c #ការរក្សាទុក ក្នុងករណី […]
ស្ពៃក្តោបដូចគ្នា តែរសជាតិមិនដូចគ្នា

តើលោកអ្នកធ្លាប់ចាប់អារម្មណ៍ អំពីរសជាតិរបស់បន្លែដែលមានប្រភពពីតំបន់ផ្សេងៗដែរ ឬទេ? ជាការពិតណាស់ បន្លែ ផ្លែឈើមានរសជាតិខុសគ្នា ទៅតាមតំបន់ ដែលវាបានលូតលាស់ ព្រមជាមួយនឹងជីវជាតិដែលវាទទួលបាន។ ជាពិសេស តំបន់ ដែលមានសីតុណ្ហភាពល្អ និងមានរដូវកាលទៀងទាត់។ យើងអាចធ្វើការលើកយកស្ពៃក្តោប ដែលត្រូវបានដាក់ដាំនៅក្នុងខេត្តមណ្ឌលគិរី និងស្ពៃក្តោបដែលត្រូវាបានគេដាក់ដាំនៅក្នុងខេត្តផ្សេង ស្ពៃក្តោបទាំង ២នេះ គឺមានរសជាតិពីរខុសគ្នា។ ស្ពៃក្តោបនៅខេត្តមណ្ឌលគិរី គឺមានរសជាតិស្រួយជាង និង មានរជាតិផ្អែមពីធម្មជាតិ ដែលហេតុនាំឱ្យ វាឆ្ងាញ់ជាងស្ពៃក្តោបនៅតាមខេត្តនានា។ ទាំងអស់នេះ គឺមកពី កត្តាអាកាសធាតុ ដោយសារតែនៅខាងខេត្តមណ្ឌលគិរី មានអាកាសធាតុសមស្រប ជាទូទៅ សីតុណ្ហភាពនៅរដូវក្តៅគឺចន្លោះ ២៧ ទៅ ៣១ ហើយពិសេសទៀតនោះ គឺវានឹងចុះត្រជាក់នៅពេលយប់។ កត្តាមួយទៀត គឺស្ថានដី នៅក្នុងខេត្តមណ្ឌលគិរីមានស្ថានដីល្អ គឺវាជាតំបន់ភ្នំ ដែលវាខ្ពស់ជាងនីវ៉ូទឹកសមុទ្រ ទើបធ្វើឱ្យនៅទីនោះ អំណោយផលដល់ផលកសិកម្ម។ មួយវិញទៀត ដីនៅទីនោះ ជាប្រភេទដីក្រហម ដែលជាដីសម្បូរដោយសារជាតិចិញ្ចឹម និងជី ដែលវាជួយទ្រទ្រង់ដល់ការលូតលាស់ផលដំណាំ ឬកសិផលនៅទីនោះ។ តើប្រភេទបន្លែ ផ្លែឈើអ្វី ដែលអំណោយផលការដាំដុះនៅក្នុងខេត្តមណ្ឌលគិរី? ជាក់ស្តែង […]