សម្រាប់ក្មេងៗ គួរតែញ៉ាំប្រភេទបន្លែចម្រុះពណ៌ មានពណ៌បៃតង ក្រហម លឿង ស្វាយ ក្រហមជាដើម។ ជាការពិតណាស់ ក្មេងៗអាចនឹងពិបាកក្នុងការញ៉ាំបន្លែ ដោយអាស្រ័យទៅលើចំណង់ចំណូលចិត្តរបស់ ក្មេង។ សម្រាប់បន្លែ ដែលយើងគួរតែឱ្យក្មេងញ៉ាំ៖ ម្ទេសហាហ្វៃ យើងដឹងហើយថា ក្មេងៗគឺចូលចិត្តនូវរបស់ដែលមានរសជាតិផ្អែម។ យើងអាចការណែនាំទៅកាន់កូនៗ យើងពីរសជាតិរបស់វាទៅកាន់ពួកគាត់។ យើងអាចរៀបចំធ្វើម្ហូប អាចមានភាពទាក់ទាញដោយអាចធ្វើឱ្យ ក្មេងៗមានចំណងចង់បរិភោគវា ដោយសារវាមានពណ៌ឆើត ដូចជាក្រហម លឿង បៃតង។ ម៉ើមការ៉ុត ការ៉ុត គឺប្រភេទបន្លែម៉ើម ដែលល្អសម្រាប់កូនៗរបស់អ្នក និងមិនមានការប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ឡើយ។ វាជាប្រភេទបន្លែ ដែលមានរសជាតិឆ្ងាញ់ ហើយមានផ្ទុកនូវ បេតាកូរេទីន ហ្វាយប់ឺ ប៉ូតាស្យូម និងអកស៊ីតអាស៊ីត។ ខាត់ណាបៃតង ខាត់ណាបៃតង ជាប្រភេទបន្លែ ដែលសម្បូរទៅដោយហ្វាយប៊ឺ ល្អសម្រាប់កូនៗរបស់យើងក្នងការរំលាយអាហារ។ មានក្មេងជាច្រើន ដែលចូលចិត្តញ៉ាំនូវខាត់ចំហ៊ុយ ហើយច្រលក់វាជាមួយទឹកជ្រលក់។ សម្រាប់ខាត់ណាបៃតង គឺល្អក្នុងការពង្រឹងទៅដល់ប្រព័ន្ធភាពស៊ាំ ពង្រឹងដល់សុខភាពភ្នែក និងជួយដល់ការធ្វើចលនារហ័សរហួន។ ខាត់ណាស ខាត់ណាស ជាប្រភេទបន្លែមានពណ៌ស ហើយប្រហែលជាវារៀងលំបាកបន្តិចក្នុងបញ្ចុះបញ្ចូលឱ្យក្មេងៗ ចង់ញ៉ាំ ប៉ុន្តែយើងអាចោឱ្យពួកគាត់សាកញ៉ាំបាន។ […]
Tag: grocery store

ខួរក្បាល គឺជាផ្នែកមួយដ៏សំខាន់ ដែលមានតួនាទីគ្រប់គ្រងនូវរូបរាងកាយរបស់យើង ដែលវាបានធ្វើឲ្យបេះដូងយើងលោត សួតរបស់យើងស្រូបខ្យល់ ហើយវាបានធ្វើឲ្យយើងអាចធ្វើចលនាបាន មានអារម្មណ៍ និងគិតបានល្អ។ ហើយវាជាហេតុ ដែលយើងគួរតែធ្វើយ៉ាងណា ធ្វើឲ្យខួរក្បាលរបស់យើង ធ្វើការកាន់តែល្អ និងមានសុខភាពល្អ។ ដូច្នេះហើយ អាហារ ដែលយើងបរិភោគ គឺមានតួនាទីសំខាន់ ចំពោះសុខភាពខួរក្បាល និងអាចជួយដល់ការពង្រឹងដល់ ការចង់ចាំ និងការផ្តោតអារម្មណ៍បានល្អ។ 1. ប្រភេទបន្លែបៃតង និងបន្លែស្លឹក ប្រភេទបន្លែស្លឹកមាន Kale, Spinach និង ខាត់ណាបៃតង គឺមានសារសំខាន់សម្រាប់សុខភាព ខួរក្បាល ដោយសារវាមានផ្ទុកនូវ ប៉ូតាស្យូម លូទីន អាស៊ីតហ្វឡេត និងបេតាការ៉ូទីន។ 2. ប្រភេទខ្លាញ់ត្រី ឬអាស៊ីតខ្លាញ់ត្រី អាស៊ីតខ្លាញ់ត្រីគឺមានច្រើនស្ថិតក្នុងប្រភព ខ្លាញ់ Omega-3 ដែលសម្រាប់ប្រូតេអ៊ីនមានក្នុង omega-3 គឺមានតួនាទីជួយជួសជុលការខូចខាតរបស់កោសិការខួរក្បាល ណឺរ៉ូនជាដើម។ ប្រភេទត្រី ដែលផ្ទុកនូវ omega-3 ល្អៗ គឺត្រី សាលម៉ុន ត្រីធូណា ត្រីherring។ តាមការស្រាវជ្រាវបានបញ្ជាក់ថា […]