មានមួយចំនួនតូច ដែលកំពុងតែជួបប្រទះនៅបញ្ហាទាក់ទងនឹងការបរិភោគ និងសុខភាពរបស់ពួកគាត់ ទាំងដែល មិនបានដឹងថាវាអាចនឹងបណ្តាលមកពីអ្វីនោះទេ។ មនុស្សមួយចំនួន បារម្ភពីការបរិភោគ ត្រង់ថាគ្រាន់បរិភោគ បន្លែឆៅ ឬផ្លែឈើស្រស់ៗភ្លាម ហើយបង្កអោយគាត់រាគភ្លាមៗ ឬឈឺពោះជាដើម។ ដូច្នេះវាជាមូលហេតុ ដែលនាំឱ្យគាត់មានការខ្លាចរអារ មិនចង់បរិភោគបន្លែឆៅ ឬផ្លែឈើស្រស់ច្រើនទេ។ វាមានមូលហេតុច្រើន ដែលទាក់ទងនឹងបញ្ហានេះ វាបណ្តលមកពីបញ្ហាសុខភាពផ្ទាល់ខ្លួន ព្រមជាមួយនឹងអនាម័យ នៃការលាងសម្អាតបន្លែ ផ្លែឈើ មុនពេលបរិភោគជាដើម។ ដូច្នេះយើងសុំធ្វើការលើកបង្ហាញ តើការបរិភោគរបស់បន្លែ ផ្លែឈើ មានទំនាក់ទំនងគ្នាយ៉ាងមិច? 1. ការរំលាយអាហារ នៅពេល ដែលយើងនិយាយពីការរំលាយអាហារ យើងនឹងគិតឃើញមុនគេគឺក្រពះនេះឯង ប៉ុន្តែដែលជាក់ស្តែងគឺពោះវៀនរបស់យើងទេ ដែលជាអ្នកធ្វើការលាយអាហារ ដើម្បីស្រូបយកសារធាតុចិញ្ចឹម។ ដោយអង់ស៊ីមនៅក្នុងក្រពះ បានបញ្ចេញដើម្បីធ្វើការបំបែក នូវចំណីអាហារដែលបានធ្លាក់ចុះក្រពះ ហើយបន្ទាប់មកបាក់តេរី ដែលមាននៅក្នុងពោះវៀនចាប់ផ្តើម ប្រតិបត្តិការក្នុងការរំលាយអាហារនោះ ដើម្បីផ្គត់ផ្គងដល់សារពាង្គកាយរបស់យើង។ តាមការសិក្សារបស់ Coral Dabarera Edelson, RD បានបង្ហាញថា មានបាត់តេរីច្រើនណាស់ ដែលមាននៅក្នុងពោះវៀនធំរបស់យើង។ បញ្ហាគឺនៅត្រង់ ពោះវៀនធំរបស់យើងហ្នឹងឯង ដោយអាហារបានបំបែកជាតូចៗនៅក្នងក្រពះ បន្ទាប់មក អាហារដែលបានបំបែក […]
