Categories
Agriculture

ស្ពៃក្តោបដូចគ្នា តែរសជាតិមិនដូចគ្នា

តើលោកអ្នកធ្លាប់ចាប់អារម្មណ៍ អំពីរសជាតិរបស់បន្លែដែលមានប្រភពពីតំបន់ផ្សេងៗដែរ ឬទេ? ជាការពិតណាស់ បន្លែ ផ្លែឈើមានរសជាតិខុសគ្នា ទៅតាមតំបន់ ដែលវាបានលូតលាស់ ព្រមជាមួយនឹងជីវជាតិដែលវាទទួលបាន។​ ជាពិសេស តំបន់ ដែលមានសីតុណ្ហភាពល្អ និងមានរដូវកាលទៀងទាត់។ យើងអាចធ្វើការលើកយកស្ពៃក្តោប ដែលត្រូវបានដាក់ដាំនៅក្នុងខេត្តមណ្ឌលគិរី និងស្ពៃក្តោបដែលត្រូវាបានគេដាក់ដាំនៅក្នុងខេត្តផ្សេង ស្ពៃក្តោបទាំង ២នេះ គឺមានរសជាតិពីរខុសគ្នា។ ស្ពៃក្តោបនៅខេត្តមណ្ឌលគិរី គឺមានរសជាតិស្រួយជាង និង មានរជាតិផ្អែមពីធម្មជាតិ ដែលហេតុនាំឱ្យ វាឆ្ងាញ់ជាងស្ពៃក្តោបនៅតាមខេត្តនានា។  ទាំងអស់នេះ គឺមកពី កត្តាអាកាសធាតុ ដោយសារតែនៅខាងខេត្តមណ្ឌលគិរី មានអាកាសធាតុសមស្រប ជាទូទៅ សីតុណ្ហភាពនៅរដូវក្តៅគឺចន្លោះ ២៧ ទៅ ៣១ ហើយពិសេសទៀតនោះ គឺវានឹងចុះត្រជាក់នៅពេលយប់។ កត្តាមួយទៀត គឺស្ថានដី នៅក្នុងខេត្តមណ្ឌលគិរីមានស្ថានដីល្អ គឺវាជាតំបន់ភ្នំ ដែលវាខ្ពស់ជាងនីវ៉ូទឹកសមុទ្រ ទើបធ្វើឱ្យនៅទីនោះ អំណោយផលដល់ផលកសិកម្ម។ មួយវិញទៀត ដីនៅទីនោះ ជាប្រភេទដីក្រហម ដែលជាដីសម្បូរដោយសារជាតិចិញ្ចឹម និងជី ដែលវាជួយទ្រទ្រង់ដល់ការលូតលាស់ផលដំណាំ ឬកសិផលនៅទីនោះ។  តើប្រភេទបន្លែ ផ្លែឈើអ្វី ដែលអំណោយផលការដាំដុះនៅក្នុងខេត្តមណ្ឌលគិរី? ជាក់ស្តែង […]