Categories
Health

គួរធ្វើយ៉ាងណា ដើម្បីជៀសពីការពុលអាហារ?

1. តើការពុលអាហារជាអ្វី? ការពុលអាហារ គឺជាជំងឺ ដែលបណ្តាលមកពីការបរិភោគអាហារ ដែលមានផ្ទុកនូវមេរោគ ឬបាត់តេរី។ ហើយជាធម្មតា វាមិនជាធ្ងន់ធ្ងរទេ ភាគច្រើន នៃអ្នកជំងឺនឹងបានប្រសើរឡើងវិញក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃ។ ក្នុងនោះផងដែរប្រភេទអាហារដែលធ្វើឱ្យពុល គឺជាអាហារដែលមានផ្ទុកនូវបាក់តេរី ដូចជា សាលមូនេឡា (Salmonella) ឬ Eschericia coli (E. coli) ឬមេរោគ Norovirus។ 2. តើវាអាការៈបែបណា? ជាធម្មតាការពុលអាហារចាប់ផ្តើមអាការៈក្នុងរយៈពេល ១ ទៅ ២ថ្ងៃបន្ទាប់ពីបរិភោគអាហារ ដែលមានផ្ទុកនោះ។  រោគសញ្ញាសំខាន់ៗ ដែលនឹងកើតមានឡើង៖  មានអារម្មណ៍ថាអត់ស្រួលខ្លួន ក្អួតចង្អោ រាគ អាចមានឈាម ខ្សោយ បាត់បង់ថាមពល លែងមានចំណង់ឃ្លានអាហារ ឡើងកម្តៅ ឈឺសាច់ដុំ 3. មូលហេតុដែលអាចធ្វើអោយពុលបាន? អាហារ ដែលអាចធ្វើឱ្យយើងពុលបាន ឬមានផ្ទុកនូវមេរោគទាំងនោះ គឺកើតឡើងក្នងដំណាក់កាល រៀបចំ និងពេលចំអិន។ ក្នុងនោះមានដូចជា  ការចំអិន […]