អាកាសធាតុបច្ចុប្បន្នមានការប្រែប្រួលលឿនណាស់ ដែលជាហេតុនាំអោយរូបរាងការរបស់យើងត្រូវតែមានប្រព័ន្ធ ការពាររឺងម៉ាំ ដើម្បីងាយស្រួលសម្របតាមមជ្ឈដ្ឋានខាងក្រៅ ក៏ដូចជាអាកាសធាតុខាងក្រៅ។ ខែភ្លៀង គឺជាខែ ដែលយើងគួរតែមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារជាខែ ដែលមានទឹកភ្លៀងធ្លាក់ស្ទើរជារៀងរាល់ថ្ងៃ ហើយវា ជាហេតុដែលនាំអោយយើងអាចនឹងមានជំងឺផ្តាសាយ បើកាលណាយើងប៉ះ ឬត្រូវទឹកភ្លៀង។ ដូច្នេះហើយ ដើម្បីអោយរាងកាយរបស់យើង ងាយស្រួលក្នុងបត់បែនតាមអាកាសធាតុ និងមានភាពស៊ាំលឿន យើងគួរតែបរិភោគអាហារ ដែលអាចជួយដល់សារពាង្គកាយយើង។ មានមនុស្សមួយចំនួន មិនបានចាប់អារម្មណ៍ជាមួយអាហារ ដែលគាត់បរិភោគទេ ដែលភាគច្រើនពួកគាត់បរិភោគអាហារមានជាតិខ្លាញ់ ដើម្បីធ្វើអោយខ្លួនប្រាណរបស់គាត់អាចទប់ទល់នឹងអាកាសធាតុត្រជាក់បាន ទាំងដែលគាត់អត់បានដឹងថា វាអាចនឹងធ្វើអោយខ្លួនប្រាណគាត់លើសជាតិខ្លាញ់ ឬលើសទម្ងន់ឡើយ។ I. ប្រភេទផ្លែឈើ ដែលផ្តល់ឱ្យវីតាមីន C វីតាមីន A និង fiber ព្រោះវីតាមីនទាំងអស់នេះ គឺជួយធ្វើឱ្យប្រព័ន្ធការពារខាងក្នុងរបស់យើងមានភាពស៊ាំ និងរឹងម៉ាំសម្រាប់ប្រ ឆាំងជាមួយមេរោគ ឬជំងឺឆ្លងផ្សេងៗ។ ប្រភេទផ្លែទាំងនោះមាន៖ ផ្លែត្របែក ផ្លែក្រូច ឬក្រូចពោធិ៍សាត់ ផ្លែគីវី ផ្លែទំពាំងបាយជូ ផ្លែស្ត្រប៊ឺរី ផ្លែស្វាយ ផ្លែម្នាស់ ផ្លែល្ហុង ជាដើម។ ដែលផ្លែឈើទាំងអស់នេះ សុទ្ធសឹងតែជាផ្លែឈើ ដែលងាយស្រួលរក […]
Categories
បម្រែបម្រួលអាកាសធាតុ និងសុខភាព
