Categories
Promotion

Farewell

អរគុណសម្រាប់ការគាំទ្រ

ជំនួសមុខឲ្យក្រុមការងារ ផ្សារការ៉ុត & Karot App យើងខ្ញុំសូមអរគុណ សម្រាប់ការគាំទ្រប្រើប្រាស់ កសិផលសុវត្ថិភាពដាំដុះក្នុងស្រុកតាំងពីដើមមក។ ចាប់ពីថ្ងៃទី ២៩ ខែធ្នូនេះទៅ ផ្សារការ៉ុត សាខាបឹងស្នោរ ក៏ដូចជា Karot App នឹងផ្អាកដំណើរការ។ សូមអធ្យាស្រ័យ និង​ខន្តីអភ័យទោសដែលមិនអាចផ្គត់ផ្គង់  និង​ផ្តល់នូវសេវាកម្មបន្តទៅមុខទៀតបាន។

រីករាយឆ្នាំថ្មី ២០២៣ សូម​ជូនពរអតិជនគ្រប់ៗរូប និង​ក្រុមគ្រួសារជួបតែសេចក្តីសុខ រីកចម្រើន សុខសុភមង្គល សុខភាពល្អ ពោរពេញទៅដោយស្នាមញញឹម និងភាពជោគជ័យ។ សង្ឃឹមថានាពេលអនាគត ផ្សារការ៉ុតអាចនឹងបន្ត នូវបេសកម្មផ្សារភ្ជាប់ កសិករដាំដុះកសិផលសុវត្ថិភាព ទៅកាន់អ្នកបរិភោគបន្លែផ្លែឈើ ត្រីសាច់ សុវត្ថិភាព ប្រកបដោយនិរន្តរភាព។


អរគុណ

ក្រុមការងារផ្សារការ៉ុត (Karot Market)