ជាការពិត សម្រាប់ប្រភេទសាឡាដ ស្ពីណាត់ និងប្រភេទសាឡាដបៃតង គឺពិតជាមាននូវសារធាតុចិញ្ចឹមដ៏ មានសារសំខាន់សម្រាប់សុខភាព ដោយវាមានផ្ទុកនូវប្រភពវីតាមីនជាច្រើន ដូចជា វីតាមីន A វិតាមីន C និង សារធាតុ ចិញ្ចឹមផ្សេងៗទៀត។ សម្រាប់សាឡាដបៃតង និងសាឡាដបៃតង គឺសុទ្ធតែបន្លែ ដែលមាននូវអកស៊ីតអាស៊ីតសំខាន់ៗ វិតាមីន B6។
សម្រាប់់អត្ថប្រយោជន៍សំខាន់នៅក្នុងស្លឹកសាឡាដពណ៌បៃតង
សាឡាដពណ៌បៃតង គឺសម្បូរទៅដោយសារធាតុចិញ្ចឹមច្រើន ពីព្រោះស្លឹករបស់វាបានផ្ទុកនូវថាមពលនៃពន្លឺព្រះអាទិត្យ និថាមពលបំលែង នៃរុក្ខជាតិ។ សាឡាដបៃតងមានផ្ទុកនូវ វីតាមីន A វិតាមីន C បេតាកូរ៉ូទីន កាល់ស្យូម អាស៊ីតហ្វូឡេត ហ្វាយប៊ឺ និង phytonutrients។ សាឡាដ គឺជាជម្រសដ៏ល្អមួយ សម្រាប់អាហារសុខភាព និងសម្រាប់អ្នកតមអាហារ ពីព្រោះវាអត់មានផ្ទុកនូវកូលេស្តេរ៉ុល និងមានកាឡូរី សូដ្យូមទាប។ សាឡាដ ជាប្រភេទបន្លែ ដែលផ្តល់ជូននូវថាមពលជាច្រើនសម្រាប់ការបរិភោគ១ដង។
ការផ្តល់នូវជាតិទឹក
សាឡាដបានផ្តល់អោយយើងនូវជាតិទឹកបានគ្រប់គ្រាន់ ដែលធ្វើរាងកាយរបស់មានសំណើម ពិសេសគឺពពួកសាឡាដស្លឹក ក្រហម។ ម្យ៉ាង សាឡាដស្លឹកក្រហមគឺផ្ទុកជាតិទឹកប្រហែល 96%។
សុខភាពបេះដូង
តាមការសិក្សាបានបង្ហាញថា សាឡាដជាប្រភេទបន្លែ ដែលជួយកាត់បន្ថយនូវជំងឺបេះដូង ព្រោះវាគ្មានផ្ទុកនូវ កូលេស្តេរ៉ុលអាក្រក់សម្រាប់សុខភាពយើងទេ។
ប្រភេទសាឡាដ
មានប្រភេទសាឡាដច្រើនណាស់ ដែលត្រូវបានធ្វើការដាក់លក់នៅក្នុងផ្សារ ឬហាងលក់គ្រឿងទេស ឬហាងបន្លែ។ រសជាតិរបស់សាឡាដនីមួយៗ មានរសជាតិខុសគ្នា ទៅតាមប្រភេទរបស់វា មានសាឡាដខ្លះស្រួយ ហើយខ្លះទៀតមានរសជាតិល្វីង ហើយខ្លះមិនសូវល្លីងជាដើម។ មានសាឡាដមួយចំនួន ដែលយើងធ្លាប់បានដឹង
- រ៉ូមែន
- អកលីសបៃតង
- អកលីសក្រហម
- បាតធើហេត
- សាឡាដក្តោប ឬ Iceberg
- សាឡាដខ្មែរ ជាដើម
ការរៀបចំ និងការទុកដាក់
នៅពេល ដែលយើងធ្វើការទិញនូវសាឡាដ គួរតែទិញបន្លែ ឬសាឡាដណា ដែលបានធ្វើការដាក់ដោយលែងពីប្រភេទឆៅ ឬមានការច្រកថងបានត្រឹមត្រូវ។ ទាំងអស់នេះ គឺដោយសារតែសាឡាដជាបន្លែ ដែលយើងត្រូវបរិភោគឆៅដូច្នេះយើងគួរតែ មានការប្រយ័ត្នខ្ពស់។ មុនពេលដែលចាប់កាន់នូវ សាឡាដ គឺយើងគួរតែធ្វើការលាដសម្អាតអោយបានត្រឹមត្រូវ និងរាល់សម្ភារដែលត្រូវប្រើប្រាស់ត្រូវលាងសម្អាត។
សម្រាប់ការលាងសម្អាត
យើងគួរតែប្រើប្រាស់ទឹកធម្មតា ឬទឹកត្រជាក់ ហើយធ្វើការលាងសម្អាតពីស្លឹករបស់វាជាមុន ពីព្រោះមេរោគ ឬបាក់់តេរីភាគច្រើនគឺទុំនៅលើស្លឹក។ ការប្រើប្រាស់នូវ កន្ធន់ទឹក ឬចានដែក គឺប្រសើរជាងការសំអាតនៅកន្លែងលាងចាន។ បន្ទាប់ពីលាងហើយ យើងគួរតែដាក់វាសម្រុះទឹក ហើយរៀបចំដាក់ក្នុងទូរទឹកកកអោយបានត្រឹមត្រូវ និងដាច់ដោយលែកពី សាច់ ឬគ្រឿងទេសផ្សេងៗ។