Categories
Health

ប្រភេទអាហារល្អ សម្បូរដោយវីតាមីន និងជាតិរ៉ែ

ធ្វើយ៉ាងណា ដើម្បីទទួលបាននូវវីតាមីនត្រឹមត្រូវ និងជាតិរ៉ែ ជាមួយនឹងចំនួនកំណត់ត្រឹមត្រូវ ក្នុងការបរិភោគ និងរាងកាយត្រូវការ។ វីតាមីន និងវ៉ែ ជាធាតុសំខាន់សម្រាប់ការរស់នៅ បន្ទាប់ខ្យល់ និងទឹក ហើយវាមិនត្រឹមតែ ជួយដល់សុខភាព និងការដំណើរការទេ តែវាក៏បានជួយការពារយើងពីជំងឺផ្សេងៗ។ 

វីតាមីន ត្រូវបានផលិតនៅក្នុងរុក្ខជាតិ និងសត្វសាច់ តាមបែបធម្មជាតិ និងមាននិរន្តភាព។ សម្រាប់ជាតិរ៉ែវិញ​ គឺជាសមាសធាតុ មានប្រភពពីពីថ្ម ប្រេង ឬទឹក ហើយវាកើតដោយប្រយោល ដោយអាចកើតពីការស្រូបទាញ ពីរុក្ខជាតិ និងការស៊ីរបស់សត្វ។

ប្រភេទរបស់វីតាមីន និងរ៉ែ

សម្រាប់វីតាមីន ត្រូវបានបែងចែកជា ២ប្រភេទ គឺងាយរលាយដោយទឹក ដែលមានន័យរូបរាងកាយរបស់យើង ងាយស្រួលចាប់យក និងវាមិនបន្សល់កាកសំណល់។ ហើយមួយទៀត គឺរលាយដោយខ្លាញ់ ដោយវាអាចនឹង ត្រូវស្តុកទុកនៅក្នុងថ្លើម និងអាចបង្កជាបញ្ហាលើសជាតិខ្លាញ់។ សម្រាប់វីតាមីន ដែលរលាយក្នុងទឹកមានដូចជា ពពួកវីតាមីន B ទាំង 8 និងវីតាមីន C។ សម្រាប់វីតាមីន ដែលរលាយជាមួយខ្លាញ់ A D E និង K។ 

សម្រាប់សារធាតុរ៉ែគឺមានច្រើន ប៉ុន្តែប្រភេទរ៉ែ ដែលសំខាន់ គឺចាំចាប់សម្រាប់សុខភាពរូបរាងកាយរបស់យើង ។ សម្រាប់រ៉ែ ត្រូវបានត្រូវបានបែងចែកជា ២ក្រុម Major និង Trace ដែល Major គឺសំខាន់ជាង Trace ទេ ហើយរូបកាយររបស់យើងនួត្រូវការចំនួនរបស់វាសមល្មម ណាមួយវាមានស្រាប់នៅក្នុងរាយកាយរបស់ យើងស្រាប់ហើយ។ 

ប្រភេទអាហារ ដែលជាប្រភពសំខាន់ៗ

ដើម្បីទទួលបាននូវ វីតាមីន និងសារធាតុរ៉ែជាច្រើនមុខសម្រាប់រូបរាងកាយរបស់យើងនៅក្នុងចំនួនមួយគ្រប់ គ្រាន់សម្រាប់សុខភាពរូបរាងកាយរបស់យើង។ ទាំងអស់នេះ គឺបានមកពីបន្លែង ផ្លែឈើ គ្រាប់ធុញ្ញជាតិ ប្រូតេអ៊ីន និងប្រភេទទឹកដោះគោជាដើម។

ប្រភពវីតាមីន

វីតាមីនរលាយដោយទឹក ប្រភេទវីតាមីនក្រុម B

B1: បានមកពី ham ទឹកសណ្តែក ឪឡឹក ប្រភេទស្រូវសំឡី 

B2: ទឹកដោះគោ Yogurt Cheese និងគ្រាប់ធុញ្ញជាតិ និងស្រូវសំឡី 

B3: ប្រភេទសាច់ សាច់ត្រី ផ្សិត និងដំឡូងបារាំង

B5: សាច់មាន់ ផ្កាខាត់ណាបៃតង ផ្លែប៊ឺ និងផ្សិត

B6: ប្រភេទសាច់ សាច់ត្រី ប្រភេទសាច់បក្សី ប្រភេទផ្លែសណ្តែក តៅហ៊ូ និងប្រភេទសណ្តែក ផ្លែចេក

B7: ប្រភេទស្រូវសំឡី ស៊ុត គ្រាប់សណ្តែក និងសាច់ត្រី

B9: ប្រភេទគ្រាប់ធុញ្ញជាតិ ត្រកួនបារាំង ស្ពីណាច់ ផ្កាខាត់ណាបៃតង និងប្រភេទគ្រាប់សណ្តែកខ្មៅ ទឹកក្រូច ស្រស់

B12: សាច់គោ ប្រភេទសាច់ត្រី ប្រភេទសាច់បក្សី ទឹកដោះគោ ឈីស ទឹកសណ្តែក​ និងគ្រាប់ធុញ្ញជាតិ

វីតាមីន C:  មានផ្លែឈើដែលមានជាតិជូ ផ្លែប៉េងប៉ោះ ខាត់ណាបៃតង ផ្លែម្ទេសហាហៃ ស្ពីណាត់ ស្រ្តប៊ឺរី  ដំឡូងបារាំង

ប្រភេទវីតាមីន ដែលរលាយនៅក្នុងខ្លាញ់

វីតាមីន A: បានមកពី សាច់គោ ថ្លើម ស៊ុត បង្គារ ត្រី ទឹកដោះគោ ដំឡូវជ្វា ការ៉ុត ល្ពៅ ស្ពីណាត់ ផ្លែស្វាយ

វីតាមីន D: ទឹកគោ និងគ្រាប់ធុញ្ញជាតិ ខ្លាញ់ត្រី

វីតាមីន E: ប្រេងបន្លែ បន្លែស្លឹកពណ៌បៃតង និងគ្រាប់ស្រូវសំឡី និង Nuts

វីតាមីន K: ស្ពៃក្តោប ស៊ុត ទឹកដោះគោ ស្ពីណាត់ ខាត់ណាបបៃតង និង Kale

សារធាតុរ៉ែ

Major

កាល់ស្យូម: បានមកពី Yogurt ឈីស ទឹកដោះគោ ត្រីសាលម៉ុន បន្លែបៃតង

ក្លរ៉េ: អំបិល

ម៉ាញ៉េស្យូម: បានមកពីស្ពីណាត់ ខាត់ណាបៃតង គ្រាប់សណ្តែក គ្រាប់ធុញ្ញជាតិ 

ប៉ូស្យូម: សាច់គោ ទឹកដោះគោ ផ្លែឈើ បន្លែផ្លែ គ្រាប់សណ្តែក Cereal crop

Trace

ក្រូមីញ៉ូម: សាច់គោ សាច់បក្សី សាច់ត្រី Nuts និងឈីស

ទង់ដែង: បានមកពីខ្យង់ខ្ចៅ ក្តាម ឬបង្គា

ហ្វូយអូរី: ត្រី តែ

អ៊ីយ៉ូត: គ្រឿងសមុទ្រ 

ជាតិដែក: សាច់ក្រហម សាច់បក្សី ស៊ុត ផ្លែឈើ បន្លែបៃតង 

ម៉ាញ៉េស្យូម: គ្រាប់អាល់ម៉ុន គ្រាប់សណ្តែក គ្រាប់ធុញ្ញជាតិ តែ

សេលេញ៉ូម: បានមកពីសាច់គោ ឬគ្រឿងក្នុង គ្រឿងសមុទ្រ Walnuts

ស័ង្គសី: បានមកពីសាច់គោ ខ្យង់ គ្រុំ ងាវ គ្រាប់សណ្តែក គ្រាប់ធុញ្ញជាតិ

ឯកសារយោង

https://www.health.harvard.edu/staying-healthy/the-best-foods-for-vitamins-and-minerals

https://byjus.com/chemistry/types-of-minerals/