Categories
Health

បន្លែសំខាន់សម្រាប់ក្មេងៗ

សម្រាប់ក្មេងៗ គួរតែញ៉ាំប្រភេទបន្លែចម្រុះពណ៌ មានពណ៌បៃតង ក្រហម លឿង ស្វាយ ក្រហមជាដើម។ ជាការពិតណាស់ ក្មេងៗអាចនឹងពិបាកក្នុងការញ៉ាំបន្លែ ដោយអាស្រ័យទៅលើចំណង់ចំណូលចិត្តរបស់ ក្មេង។ សម្រាប់បន្លែ ដែលយើងគួរតែឱ្យក្មេងញ៉ាំ៖

ម្ទេសហាហ្វៃ

យើងដឹងហើយថា ក្មេងៗគឺចូលចិត្តនូវរបស់ដែលមានរសជាតិផ្អែម។ យើងអាចការណែនាំទៅកាន់កូនៗ យើងពីរសជាតិរបស់វាទៅកាន់ពួកគាត់។ យើងអាចរៀបចំធ្វើម្ហូប អាចមានភាពទាក់ទាញដោយអាចធ្វើឱ្យ ក្មេងៗមានចំណងចង់បរិភោគវា ដោយសារវាមានពណ៌ឆើត ដូចជាក្រហម លឿង បៃតង។

ម៉ើមការ៉ុត

ការ៉ុត គឺប្រភេទបន្លែម៉ើម ដែលល្អសម្រាប់កូនៗរបស់អ្នក និងមិនមានការប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ឡើយ។ វាជាប្រភេទបន្លែ ដែលមានរសជាតិឆ្ងាញ់ ហើយមានផ្ទុកនូវ បេតាកូរេទីន ហ្វាយប់ឺ ប៉ូតាស្យូម និងអកស៊ីតអាស៊ីត។

ខាត់ណាបៃតង

ខាត់ណាបៃតង ជាប្រភេទបន្លែ ដែលសម្បូរទៅដោយហ្វាយប៊ឺ ល្អសម្រាប់កូនៗរបស់យើងក្នងការរំលាយអាហារ។ មានក្មេងជាច្រើន ដែលចូលចិត្តញ៉ាំនូវខាត់ចំហ៊ុយ ហើយច្រលក់វាជាមួយទឹកជ្រលក់។ សម្រាប់ខាត់ណាបៃតង គឺល្អក្នុងការពង្រឹងទៅដល់ប្រព័ន្ធភាពស៊ាំ ពង្រឹងដល់សុខភាពភ្នែក និងជួយដល់ការធ្វើចលនារហ័សរហួន។

ខាត់ណាស

ខាត់ណាស ជាប្រភេទបន្លែមានពណ៌ស ហើយប្រហែលជាវារៀងលំបាកបន្តិចក្នុងបញ្ចុះបញ្ចូលឱ្យក្មេងៗ ចង់ញ៉ាំ ប៉ុន្តែយើងអាចោឱ្យពួកគាត់សាកញ៉ាំបាន។ ខាត់ណាពណ៌ស គឺជាប្រភេទសំខាន់ នៃហ្វាយប៊ឺ និង វីតាមីន C។

ស្ពីណាត់

ស្ពីណាត់ គឺជាបន្លែ ដែលងាយស្រួលក្នុងការដាក់នៅក្នុងម្ហូបអាហារ។​ ហើយពិសេសទៀតនោះ វាល្អសម្រាប់កូនក្មេងៗ។ សម្រាប់ស្ពីណាត់ គឺជាប្រភព នៃអកស៊ីតអាស៊ីត ប៉ូតាស្យូម និងសារធាតុចិញ្ចឹម សំខាន់ៗ សម្រាប់សុខភាពបេះដូង។

ផ្លែត្រសក់

ត្រសក់ជាប្រភេទវល្លិ៍ ដែលមានផ្ទុកនូវទឹកច្រើន ហើយធ្វើឱ្យវាជំនួសអាហារ និងឆ្អែតមួយពេល។ ភាគច្រើន នៃក្មេងៗគឺចូលចិត្តញ៉ាំផ្លែត្រសក់ អាចញ៉ាំទទេ ឬជ្រលក់ជាមួយទឹកជ្រលក់ផ្សេងៗ។ នៅក្នុងនោះ ត្រសក់មានផ្ទុកនូវវីតាមីន A វិតាមីន B និងវិតាមីន C។ ម្យ៉ាងវិញទៀត ត្រសក់គឺផ្តល់នូវវិតាមីន E ច្រើនជាងបន្លែផ្សេងៗទៀត។ សម្រាប់នូវសារធាតុចិញ្ចឹមទាំងនោះ គឺល្អសម្រាប់ សុខភាពខួរក្បាល ស្បែក និងគ្រាប់ឈាមក្រហម។ 

ដំឡូងជ្វា

ដំឡូងជ្វា ជាប្រភេទម៉ើម ដែលអាចជំនួសអាហារបាន មានជាតិផ្អែម ដែលអាចឱ្យក្មេងៗរីករាយជាមួយវា ប៉ុន្តែវាក៏បានផ្តល់ឱ្យសុខភាពល្អផងដែរ។  ដំឡូងជ្វា គឺជាប្រភេទអាហារ ដែលមានកូលេស្តេរ៉ុលទាប់ និង មាននូវវិតាមីនច្រើន។ ដំឡូងជ្វា មានផ្ទុកនូវ ហ្វាយប៊ឺ វិតាមីន B6 ម៉ាញេស្យូម និងប៉ូតាស្យូម។ ហើយពួកវាជាប្រភេទអាហារម្រាប់ក្មេងៗ។ 

ក្រៅពីនោះមាន ដូចជា៖ ប៉េងប៉ោះឈឺរី ពោត សាឡាដ ផ្សិត ផ្លែប៊ឺ សណ្តែកខៀវ ដំឡូងបារាំងជាដើម។