Categories
Health

សាច់នេះ ល្អ ឬអត់?

តើអ្នកធ្លាប់ទេ ពេលទៅផ្សារទិញសាច់ម្តងៗ បារម្ភណាស់ខ្លាចទិញប៉ះចំសាច់ខូច? ហើយពេលខ្លះក៏មិនដឹងថា សាច់ហ្នឹងស្រស់ ឬយ៉ាងណា?​ សម្រាប់បញ្ហាទាំងអស់នេះ គឺវាមានច្រើនករណីណាស់ ដែលវាអាចនឹងកើតឡើង ទាំងពេលដែលយើងទៅទិញផ្ទាល់ ពេលរៀបចំ និងការរក្សាទុក។ ដូច្នេះមករៀនពីរបៀបមើលសាច់ស្រស់ សាច់ក្លាសេ ឬសាច់ដាក់ថ្នាំ។​​ ពិតប្រាកដណាស់ នៅពេល ដែលអ្នកទាំងអស់គ្នាទៅផ្សារទិញសាច់ម្តងៗ គឺភាគច្រើន គឺយើងនឹងជ្រើសរើសសាច់ ដែលមានសភាពក្រហម មានឈាម ស្រស់ៗ ឬក៏ឆែកមើលទៅថ្ងៃវេចខ្ចប់ ឬយកចូលជាដើម។ ដូច្វេះជំហ៊ានដំបូង គឺយើងត្រូវធ្វើការត្រួតពិនិត្យទៅលើ៖

1. ពណ៌ នៃសាច់ ដែលយើងទិញ

សម្រាប់ពណ៌ នៃសាច់ គឺវាអាស្រ័យទៅតាមប្រភេទសាច់និមួយៗ ដែលយើងទិញ។ សម្រាប់ប្រភេទសាច់ក្រហម គឺវាគួរតែស្ថិតក្នុងពណ៌រាងក្រមៅ ហើយយើងអាចបែងចែកបានថា​ រវាងពណ៌ស្វាយ ពណ៌ក្រហម និងពណ៌រាងត្នោតបានយ៉ាងច្បាស់។ ប្រសិនបើវា មានពណ៌រាងត្នោតមានន័យថា​សាច់នោះបានបាត់បង់អុកស៊ីសែនអស់ហើយ។ 

ម្យ៉ាងវិញទៀត យើងក៏អាចធ្វើការពិនិត្យទៅលើ

2. ក្លិនរបស់សាច់

មិនមែនមនុស្សអស់សុទ្ធ តែចូលចិត្តការស្រង់ក្លិន របស់សាច់ស្រស់នោះទេ សូម្បីតែអ្នកដែលចូលចិត្តបរិភោគសាច់ក៏ដោយ ពីព្រោះថាយើងពិបាកក្នុងសន្មត់ថា សាច់នេះក្លិនស្រស់​ដូចសាច់ធម្មតា ឬក៏វាខូច ឬវាមានការប្រើប្រាស់ថ្នាំជាដើម។ ប៉ុន្តែក្លិននៅតែ ជាជម្រើសល្អក្នុងការកំណត់បានថា សាច់ ដែលយើងទិញគឺនៅតែមានសភាពស្រស់។ ហើយប្រសិនបើ សាច់ ដែលយើងហិតទៅមានក្លិនខ្លាំង ដែលពិបាកទទួលយកបាន យើងគួរតែជ្រើសរើសយកសាច់ថ្មីទៅ។

3. យើងអាចធ្វើការពិនិត្យទៅលើ ការកាត់សាច់

គឺវាជារបៀបងាយស្រួលមួយ ដែលយើងពិនិត្យរាងរបស់សាច់កាប់បាន ទៅតាមរូបរាង ឬរបៀបកាត់សាច់នោះ ដោយអាស្រ័យទៅលើទំហំ និងសភាពសាច់។ នោះមានន័យថា ប្រសិនជាសាច់ ដែលយើងទិញមានសភាពមើល មិនមានការកាត់មិន ឬឃើញមានស្នាមជារចេញ ឬកាត់ដុំ អ្នកលក់បាន ធ្វើការយកចេញនៅចំណុចខូចៗចេញ ដូចពណ៌របស់វាជាដើម។

4. មួយទៀត មើលទៅលើផ្ទៃ នៃសាច់របស់យើង

នៅពេលអ្នកលក់ធ្វើការកាត់ ឬហាន់ យើងអាចសង្កេតទៅលើស្នាមសរសៃរបស់សាច់។ យើងអាចនឹងពិបាកមើលទៅលើប្រភេទសាច់ក្រហម សាច់ចំឡករបស់សាច់គោជាដើម។

5. ពិនិត្យទៅលើសាច់ ដែលជាប់ខ្លាញ់

សាច់ជាប់ខ្លាញ់ភាគច្រើនជាប្រភេទសាច់ មានរូបសរសៃស ជាខ្លាញ់ ដែលគេយកធ្វើស្ទេក ឬគេហៅវាជាសាច់ស្ទេក។ យើងអាចធ្វើពិនិត្យទៅខ្លាញ់របស់វា ថាមានសភាពយ៉ាងមិច? អាចមើលទៅលើភាពថ្លារបស់ខ្លាញ់។

6. ឆែកមើលថ្ងៃ ដែលគេដាក់លក់ ឬវេចខ្ចប់

ជំហ៊ានបន្ទាប់ យើងអាចធ្វើការត្រួតពិនិត្យទៅលើថ្ងៃ ខែ នៃការវេចខ្ចប់សាច់នោះ។

7. កន្លែងទុកដាក់សាច់

យើងអាចធ្វើការពិនិត្យមើល ការរៀបចំទុកដាក់សាច់នោះ ដោយរបៀបណា? ការទុកក្នុងទូរក្លាសេ ឬក៏ទុកខាងក្រៅ។

8. ចុងក្រោយ ដើម្បីបញ្ជាក់ច្បាស់

យើងអាចធ្វើការសាកសួរអ្នកលក់អោយបានកាន់តែច្បាស់ ពីពត៌មានរបស់សាច់។

ចំណុចទាំងអស់នេះ យើងអាចធ្វើការកត់ចំណាំបាន ដើម្បីជាមេរៀន ឬជាពត៌មានសម្រាប់យើងពេល ដែលយើងទៅផ្សារម្តងៗ អោយកាន់តែមានភាពជឿជាក់ និងទិញប៉ះចំរបស់មិនល្អ។

ម្យ៉ាងវិញទៀត លោកអ្នកអាចរកទិញសាច់ស្រស់ មានអនាម័យល្អ និងមានច្រើជម្រើស ផ្សារការ៉ុតគឺជាជម្រើសរប់សលោកអ្នក។

ឯកសារយោង៖

  1. https://www.cookist.com/10-things-to-look-out-for-when-buying-meat-and-how-to-buy-the-best-quality/
  2. https://www.foodnetwork.com/healthyeats/2016/04/what-to-look-for-when-buying-meat