ខួរក្បាល គឺជាផ្នែកមួយដ៏សំខាន់ ដែលមានតួនាទីគ្រប់គ្រងនូវរូបរាងកាយរបស់យើង ដែលវាបានធ្វើឲ្យបេះដូងយើងលោត សួតរបស់យើងស្រូបខ្យល់ ហើយវាបានធ្វើឲ្យយើងអាចធ្វើចលនាបាន មានអារម្មណ៍ និងគិតបានល្អ។ ហើយវាជាហេតុ ដែលយើងគួរតែធ្វើយ៉ាងណា ធ្វើឲ្យខួរក្បាលរបស់យើង ធ្វើការកាន់តែល្អ និងមានសុខភាពល្អ។ ដូច្នេះហើយ អាហារ ដែលយើងបរិភោគ គឺមានតួនាទីសំខាន់ ចំពោះសុខភាពខួរក្បាល និងអាចជួយដល់ការពង្រឹងដល់ ការចង់ចាំ និងការផ្តោតអារម្មណ៍បានល្អ។
1. ប្រភេទបន្លែបៃតង និងបន្លែស្លឹក
ប្រភេទបន្លែស្លឹកមាន Kale, Spinach និង ខាត់ណាបៃតង គឺមានសារសំខាន់សម្រាប់សុខភាព ខួរក្បាល ដោយសារវាមានផ្ទុកនូវ ប៉ូតាស្យូម លូទីន អាស៊ីតហ្វឡេត និងបេតាការ៉ូទីន។
2. ប្រភេទខ្លាញ់ត្រី ឬអាស៊ីតខ្លាញ់ត្រី
អាស៊ីតខ្លាញ់ត្រីគឺមានច្រើនស្ថិតក្នុងប្រភព ខ្លាញ់ Omega-3 ដែលសម្រាប់ប្រូតេអ៊ីនមានក្នុង omega-3 គឺមានតួនាទីជួយជួសជុលការខូចខាតរបស់កោសិការខួរក្បាល ណឺរ៉ូនជាដើម។ ប្រភេទត្រី ដែលផ្ទុកនូវ omega-3 ល្អៗ គឺត្រី សាលម៉ុន ត្រីធូណា ត្រីherring។ តាមការស្រាវជ្រាវបានបញ្ជាក់ថា សម្រាប់អ្នក ដែលបានបរិភោគត្រីច្រើន និងទៀតទាត់ គឺសម្បូរដោយសារធាតុប្រផេះនៅក្នុងខួរក្បាលរបស់គេ។ ហើយសារធាតុនោះហើយ ដែលមានផ្ទុកនូវ កោសិការណឺរ៉ូនជាច្រើន ដែលជួយក្នុងការគិត ការសម្រេចចិត្ត ការចងចាំ និងអារម្មណ៍ជាដើម។
3. ប្រភេទផ្លែបឺរី
ប្រភេទពពួកផ្លែបឺរី មានដូចជាស្រ្តបឺរី ប្លូបឺរី បឺរី ដែលប្រភេទផ្លែឈើផ្តល់នូវជាតិពណ៌ ដែលធ្វើឲ្យវាពណ៌ភ្លឺចែងចាំង និងរលោង។ មួយវិញទៀត គឺវាពង្រឹងទៅដល់ ប្រព័ន្ធការចងចាំ។ តាមការសិក្សា សម្រាប់អ្នក ដែលបរិភោគនូវស្ត្របឺរិ និងប្លូបឺរី រៀងរាល់សប្តាហ៍ អាចជួយពង្រឹងការចងចាំរហូតដល់ 2ឆ្នាំឡើង។ ក្រៅពីនោះ វាគឺមានតួនាទីទៅជួសជុលការស្ត្រស និងការរលាកផ្សេងៗ។
4. តែ និងកាហ្វេ
លើសពីនេះទៀត ជាតិកាហ្វេអ៊ីន ដែលបានមកកពីកាហ្វេ ឬតែរបស់យើង អាចនឹងជួយឲ្យការផ្តោតអារម្មណ៍របស់យើងបានរយៈពេលខ្លីល្មម។ តាមការសិក្សាបង្ហាញថា កាហ្វេអ៊ីនអាចជួយដល់ ប្រព័ន្ធនៃការចងចាំរបស់យើងផងដែរ។
ការបរិភោគកាហ្វេអ៊ីន អាចធ្វើឲ្យយើង៖
- ការដាស់ស្មារតី កាហ្វេអ៊ីន អាចជួយដាស់អារម្មណ៍យើង កុំឲ្យយើងមានអារម្មណ៍ថា ងងុយដេក
- ពង្រឹងអារម្មណ៍ កាហ្វេអ៊ីន ជួយឲ្យអារម្មណ៍របស់យើងកាន់តែល្អ និងស្រស់ស្រាយ
- ការផ្តោតអារម្មណ៍ល្អ តាមការសិក្សាមួយបានលើកឡើងថា កាហ្វេអ៊ីនអាចធ្វើឲ្យការពង្រឹងផ្តោតអារម្មណ៍ល្អ។
តាមការពិសោធន៍ របស់សាលា Jonhs Hopkins បានធ្វើការអញ្ជើញអ្នកចូលរួម ដែលបានបែងចែកជា 2 ក្រុម ដែលមួយក្រុម គឺជាអ្នកអត់មានជាតិកាហ្វេអ៊ីន និងក្រុមមានជាតិកាហ្វេអ៊ីន ដែលឲ្យធ្វើការកំណត់នូវរូម។ ក្រោយមកគឺគេ បានស្វែងរកឃើញថា ក្រុមកាហ្វេអ៊ីនមានការកំណត់នូវរូបភាពបានត្រូវ នៅក្នុងថ្ងៃនោះ។
5. គ្រាប់ Walnuts
គ្រាប់ Nuts ជាប្រភព ដែលសម្បូរនូវប្រូតេអ៊ីន និងជាតិខ្លាញ់ល្អៗ។ ប្រភេទមួយ នៃគ្រាប់ nut គឺអាចជួយពង្រឹងទៅដល់ការចង់ចាំ។ តាមការសិក្សាកន្លងមក walnuts គឺសម្បូរទៅដោយប្រភេទ omega-3 ដែលគេហៅថា Alpha-linolenic។ Walnuts គឺល្អសម្រាប់បេះដូង និងខួរក្បាលរបស់យើង។
ស៊ុតជាប្រភពសំខាន់ ដែលមានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើនសម្រាប់ខួរក្បាល ក្នុងនោះរួមមាន វីតាមីន B6 និង B12។
6. ស៊ុត
ស៊ុតជាប្រភពសំខាន់ ដែលមានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើនសម្រាប់ខួរក្បាល ក្នុងនោះរួមមាន វីតាមីន B6 និង B12។
ឯកសារយោង
- https://www.health.harvard.edu/healthbeat/foods-linked-to-better-brainpower
- https://www.healthline.com/nutrition/11-brain-foods