Categories
Health

អាហារសម្រាប់សុខភាពតម្រោងនោម

មានមនុស្សច្រើនណាស់ ដែលមិនបានដឹងពីបញ្ហារបស់តម្រោងនោម ទាក់ទងជាមួយជំងឺរបស់តម្រោងនោម រហូត ទាន់តែតម្រោងនោមរបស់យើងមានសភាពធ្ងន់ធ្ងរ។ រោគសញ្ញាមួយចំនួន ដែលកើតចេញពីជំងឺរបស់តម្រោងនោម

ទី1 មានអារម្មណ៍ថានឿយហត់ និងខ្សោយ 

ទី2 មានបញ្ហាក្នុងការផ្តោតអារម្មណ៍ 

3 មានបញ្ហារមាស់

ទី4 មានអារម្មណ៍ថាឈឺត្រង់ប្រអប់ជើង និងត្រង់កែងជើង

ទី5 មានអារម្មណ៍ឈឺក្រពះ អាចមានអារម្មណ៍ចង់ក្អួតចង្អោល 

ទី6 មិនសូវមានអារម្មណ៍ចង់បរិភោគ

ទី7 ពិបាកក្នុងការដេក

អាចនឹងប្រឈមមុខ ជាមួយការឈឺត្រង់ទ្រូង ដកដង្ហើមខ្លីៗ ឈឺក្បាល និងឈឺឆ្អឹងខ្នងជាដើម។ សម្រាប់តម្រងនោម គឺមានតួនាទីក្នុងការកម្ចាត់ចោលនូវកាកសំណល់ និងចាប់យកសាធាតុសំខាន់ៗសម្រាប់រាងកាយរបស់យើង។ នៅពេលដែលតម្រង់នោមអត់ធ្វើការបានត្រឹមត្រូវទេ កាកសំណល់ទាំងអស់ ដែលមាននៅក្នុងខ្លួនរបស់យើងចាប់ ផ្តើមកើនឡើង ដែលវាបណ្តាលអោយតម្រង់នោមមានការខូចខាត ឬអាចប្រឈមមុខនឹងការខូចតម្រង់នោម។

វិធីសាស្រ្តមួយចំនួន ដែលជួយអោយយើងមានការបរិភោគបានត្រឹមត្រូវ និងជួយអោយតម្រង់នោមរបស់យើងមាន សុខភាពល្អ៖

  1. អាហារមានជាតិ សូដ្យូមទាប កាលដែលយើងបរិភោគនូវអាហារ ដែលមានជាតិប្រៃច្រើន អាចនឹងបង្ក អោយមានការលើសនូវកម្រិតសម្ពាធឈាម ដែលជាហេតុនាំអោយមានជំងឺដល់តម្រង់នោម។ កាត់បន្ថយ នូវការបរិភោគប្រៃ ឬអាហារ ដែលមានសូដ្យូមទាប យើងគួរតែងាកមកធ្វើការបរិភោគផ្លែឈើ បន្លែ អាហារដែលមានប្រូតេអ៊ីន និងប្រភេទគ្រាប់ធុញ្ញជាតិ។ 
  2. Cranberries គឺជាប្រភេទផ្លែក្រេនប៊ឺរី វាជាឱសថ្ថធម្មជាតិ ដែលវាមានតួនាទីជួយអោយសារពាង្គកាយ របស់យើងងាយស្រួលក្នុងការចាប់យកជាតិទឹកបានល្អ ដែលហេតុមិននាំអោយជាតិទាំងអស់នោះត្រូវធ្លាក់ ទៅតម្រង់នោមច្រើន។ វាអាចត្រូវបានគេយកធ្វើជាទឹកផ្លែឈើ ទឹកក្រឡុក ដែលជាផ្នែកមួយល្អសម្រាប់ សុខភាព ពិសេសគឺសម្រាប់ជាអាហារពេលព្រឹក ឬអាហារសម្រន់។ 
  3. ទឹក ជាសមាសធាតុសំខាន់សម្រាប់សុខភាពតម្រង់នោមរបស់យើង ហើយជាធាតុសំខាន់សម្រាប់មុខងារ ធ្វើការរបស់សរីរាង្គ ការដែលរក្សាអោយតម្រង់នោមរបស់យើងមានជាតិទឹករហូត គឺល្អ ដូច្នេះហើយចូល ធ្វើការផឹកទឹកអោយបានទៀងទាត់ និងជារៀងរាល់ថ្ងៃ។ 
  4. ប្លូប៊ឺរី គឺជាផ្លែឈើ ដែលល្អខ្លាំងសម្រាប់សុខភាពតម្រង់នោម ដែលមាននូវអកស៊ីតអាស៊ីតខ្ពស់ ដែលអាច ជួយការពារតម្រង់នោមគឺការខូចខាតបាន។ ប្លូប៊ឺរី យើងអាចញ៉ាំស្រស់ៗក៏បាន ញ៉ាំត្រជាក់ៗក៏បាន ហាលវាអោយស្ងួត ក្រឡុក ឬអាចដាក់វានៅក្នុង Yogurt បន្ថែមបាន។ 
  5. ត្រីសាលម៉ុន គឺមាននូវប្រូតេអ៊ីនខ្ពស់ និងជាប្រភព នៃអាស៊ីតអូមេហ្កា3 ដែលធាតុទាំងពីរនេះមាន អត្ថប្រយោជន៍សម្រាប់តម្រង់នោម ដោយអាស៊ីត អូមេហ្កា3 នេះអាចជួយកាត់បន្ថយការរលាក ហើយ ចំណេកឯប្រូតេអ៊ីន គឺជួយដល់សាច់ដុំ។ 

ត្រូវចាំថា ត្រូវចេះកំណត់ការបរិភោគប្រៃ ធ្វើយ៉ាងណាកុំឱ្យសារពាង្គកាយយើងទទួលយកសូដ្យូមច្រើន ពេក ដែលវាអាចហេតុនាំអោយតម្រង់ធ្វើការមិនប្រក្រតីបាន។ ក្នុងករណី ដែលយើងមានបញ្ហាទាំងទាក់ ទងនឹងតម្រង់នោមខ្លាំង ត្រូវធ្វើការទាក់ទងកាន់គ្រូពេទ្រជំនាញជាបន្ទាន់។