មានមួយចំនួនតូច ដែលកំពុងតែជួបប្រទះនៅបញ្ហាទាក់ទងនឹងការបរិភោគ និងសុខភាពរបស់ពួកគាត់ ទាំងដែល មិនបានដឹងថាវាអាចនឹងបណ្តាលមកពីអ្វីនោះទេ។ មនុស្សមួយចំនួន បារម្ភពីការបរិភោគ ត្រង់ថាគ្រាន់បរិភោគ បន្លែឆៅ ឬផ្លែឈើស្រស់ៗភ្លាម ហើយបង្កអោយគាត់រាគភ្លាមៗ ឬឈឺពោះជាដើម។ ដូច្នេះវាជាមូលហេតុ ដែលនាំឱ្យគាត់មានការខ្លាចរអារ មិនចង់បរិភោគបន្លែឆៅ ឬផ្លែឈើស្រស់ច្រើនទេ។ វាមានមូលហេតុច្រើន ដែលទាក់ទងនឹងបញ្ហានេះ វាបណ្តលមកពីបញ្ហាសុខភាពផ្ទាល់ខ្លួន ព្រមជាមួយនឹងអនាម័យ នៃការលាងសម្អាតបន្លែ ផ្លែឈើ មុនពេលបរិភោគជាដើម។
ដូច្នេះយើងសុំធ្វើការលើកបង្ហាញ តើការបរិភោគរបស់បន្លែ ផ្លែឈើ មានទំនាក់ទំនងគ្នាយ៉ាងមិច?
1. ការរំលាយអាហារ
នៅពេល ដែលយើងនិយាយពីការរំលាយអាហារ យើងនឹងគិតឃើញមុនគេគឺក្រពះនេះឯង ប៉ុន្តែដែលជាក់ស្តែងគឺពោះវៀនរបស់យើងទេ ដែលជាអ្នកធ្វើការលាយអាហារ ដើម្បីស្រូបយកសារធាតុចិញ្ចឹម។ ដោយអង់ស៊ីមនៅក្នុងក្រពះ បានបញ្ចេញដើម្បីធ្វើការបំបែក នូវចំណីអាហារដែលបានធ្លាក់ចុះក្រពះ ហើយបន្ទាប់មកបាក់តេរី ដែលមាននៅក្នុងពោះវៀនចាប់ផ្តើម ប្រតិបត្តិការក្នុងការរំលាយអាហារនោះ ដើម្បីផ្គត់ផ្គងដល់សារពាង្គកាយរបស់យើង។ តាមការសិក្សារបស់ Coral Dabarera Edelson, RD បានបង្ហាញថា មានបាត់តេរីច្រើនណាស់ ដែលមាននៅក្នុងពោះវៀនធំរបស់យើង។
បញ្ហាគឺនៅត្រង់ ពោះវៀនធំរបស់យើងហ្នឹងឯង ដោយអាហារបានបំបែកជាតូចៗនៅក្នងក្រពះ បន្ទាប់មក អាហារដែលបានបំបែក ត្រូវធ្វើដំណើរទៅកាន់ពោះវៀនតូច ដើម្បីរំលាយយកសារជាតិចិញ្ចឹម បន្ទាប់មក គឺត្រូវនាំទៅពោះវៀនធំជាអ្នកធ្វើការ។
2. ផ្លែឈើ បន្លែ និងបញ្ហារាគ
ប្រសិនបើអ្នក ធ្លាប់មានបទពិសោធមានជំងឺរាគ បន្ទាប់ពីបរិភោគបន្លែ ឬផ្លែឈើ នោះស្ករហ្វកទោស (Fructose) និង ហ្វាយប៊ឺ មានតួនាទីចាប់យកសារធាតុចិញ្ចឹមទាំងអស់នោះ។
រាងកាយរបស់យើងអាចចាប់យកបានហ្វកទោស (Fructose) បានច្រើនក្នុងពេលម្តងៗ។ ការដែលបរិភោគច្រើន ក្នុង រយៈពេលលឿន ដូចជាពួកអាហារកិន ដែលបានមកពីបន្លែ ឬផ្លែឈើ ហើយវាជាមូលហេតុ ដែលនាំឱ្យមានវត្ថុរាវ ឬទឹកច្រើនទៅក្នុងពោះវៀនធំ។ ហើយបន្ទាប់មកទៀត ហ្វកទោស (fructose) ច្រើនពេក ហើយវានឹងធ្វើការចិញ្ចឹម ពួកបាត់តេរីអាក្រក់ទាំងអស់នោះ ដែលវាជាហេតុនាំអោយយើងប្រឈមមុខនឹងជំងឺរាគ។
មួយវិញទៀត បន្លែ និងផ្លែឈើគឺសម្បូរដោយ សរសៃហ្វាយប៊ឺ (Fiber) ហើយការដែលបរិភោគវាញឹកញាប់ជាប់គ្នា ក៏ជាមូលហេតុបណ្តាលអោយយើងរាគដូចគ្នា។
3. បញ្ហាអនាម័យ
រាល់បន្លែ ផ្លែឈើ ដែលយើងបានទិញពីផ្សារមក សំខាន់ណាស់គឺយើងត្រូវធ្វើការសម្អាតវាអោយបាន ស្អាតមុនធ្វើការបរិភោគឆៅ។ មួយវិញទៀត ទោះបីជាយើងទិញវាពីណាក៏ដោយ តាមផ្សារធម្មតា ឬផ្សារ ទំនើប ត្រូវធ្វើការសម្អាតវាអោយទៅតាមបច្ចេកទេស និងអនាម័យ។ មូលហេតុ គឺដោយសារតែបន្លែ ផ្លែឈើ ដែលនៅតាមផ្សារ គឺមានដៃមនុស្សច្រើនណាស់ ដែលបានចាប់កាន់នូវរបស់ទាំងអស់នោះ ដែលវាជាឱកាសល្អរបស់មេរោគ និងជំងឺផ្សេងៗទុំនៅទីនោះ។
4. ធ្វើយ៉ាងណា ដើម្បីព្យាបាលបញ្ហារាគនេះបាន?
ប្រសិនបើយើង បានជួននូវបញ្ហានេះជាញឹកញាប់ យើងប្រហែលជាចាប់ផ្តើមខ្លាចរអារមិនហ៊ានបរិភោគ បន្លែ ឬផ្លែឈើនោះទៀតទេ ឬក៏ចាប់ផ្តើមកាត់បន្ថយអាហារ ដែលមានជាតិហ្វាយប៊ឺទាប។
រឿង ដែលល្អបំផុត យើងគួរតែផ្តោតទៅលើការលាងសម្អាតបន្លែ ផ្លែនោះអោយស្អាតជាដំបូងសិន។ ម្យ៉ាងវិញទៀត ដើម្បីអោយប្រព័ន្ធ នៃការរំលាយអាហារដំណើរការបានល្អ បន្លែមួយចំនួនរបស់យើង គួរតែ ស្រុះ ចំហ៊ុយ ឬដាក់វាក្នុង microwave ទៅតាមប្រភេទ និងទំហំរបស់បន្លែ។ ហើយមួយទៀត ត្រូវតែញ៉ាំទឹកអោយបានច្រើន ហើយត្រូវមានជាតិទឹកជាប់ជានិច្ច។ លើសពីនេះ ត្រូវបរិភោគអាហារសម្បូរដោយជីវជាតិ និងញ៉ាំផ្លែឈើ ដែលផ្តល់ថាមពលដល់យើង ដូចជាផ្លែចេកជាដើម។
កុំភ្លេច! អាចរកបានបន្លែ ផ្លែឈើ សុវត្ថិភាពពីផ្សារការ៉ុតបាន
1. ផ្ទះលេខ #28 ផ្លូវជាតិលេខ ១ បឹងស្នោរ ខណ្ឌច្បារអំពៅ ភ្នំពេញ : https://g.page/karot-market?share
2. នៅបុរីប៉េងហួត 6A នៅទល់មុខនឹងសាលាកសិកម្មព្រែកលាប។ : https://goo.gl/maps/8mSjVNMiJmh1gmKq7
ថែរក្សាសុខភាពទាំងអស់គ្នា…..!
ឯកសារយោង