តើខ្ញី មានអត្ថប្រយោជន៍អ្វីខ្លះសម្រាប់សុខភាព?
ខ្ញី មិនត្រឹមតែ បានប្រើប្រាស់សម្រាប់ធ្វើជាម្ហូបអាហារនោះទេ ផងដែរខ្ញី ត្រូវបានប្រើប្រាស់ ជាឱសថធម្មជាតិ ដែលវាមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព។ ខ្ញីត្រូវបានគេរកឃើញថាជាអាហារមួយ ដែលអាចជួយកាត់បន្ថយអាការៈឈឺចុកចាប់ និងភាពមិនប្រក្រតីដែលកើតឡើងដោយជំងឺហើមសន្លាក់រ៉ាំរ៉ៃ (Osteoarthritis)។ ម៉្យាងទៀត តាមរយៈការសិក្សាជាមួយ បេក្ខជនស្ត្រីៗចំនួន១៥០នាក់ ដោយឲ្យពួកគាត់ញុំាម្សៅខ្ញី ១ក្រាម ក្នុង១ថ្ងៃ នៅកំឡុង៣ថ្ងៃដំបូង នៃថ្ងៃមករដូវ ពេលនោះគេបានសង្កេតឃើញថា ការឈឺចាប់ពេលមករដូវ របស់ពួកគាត់បានកាត់បន្ថយច្រើនប្រៀបដូច នឹងបានញុំាថ្នាំ បំបាត់ការឈឺចាប់ផងដែរ។
លើសពីនេះទៅទៀតនោះ ខ្ញីអាចជួយបំបាត់អាការៈផ្តាសាយ (លាយជាមួយទឹកឃ្មុំ ស្លឹកគ្រៃ និងទឹកក្តៅឧណ្ឌៗ) ជួយសម្រួល និងការបំបាត់អាការៈឈឺសាច់ដុំ ផងដែរមានអត្ថប្រយោជន៍ ដល់ការដក ដង្ហើមស្រួល និងធ្វើអោយបេះដូងដំណើរការល្អ។
តាមការស្រាវជ្រាវបង្ហាញថា នៅក្នុងខ្ញី ១០ក្រាម អាចផ្តល់នូវសារធាតុបំប៉នដល់រាងកាយ៖
- ប្រូតេអុីន 2g
- 4 kcals (គីឡូកាឡូរី)
- កាបូអុីដ្រាត 8g (carbohydrate) ដែលសារពាង្គកាយមនុស្សត្រូវការ ដើម្បីដុតបំប្លែង ទៅជាសារធាតុក្លុយកូស(glucose) ដើម្បីរាងកាយមានកំលាំងគ្រប់គ្រាន់។ ផ្នែកដែលប្រើប្រាស់សារធាតុ ក្លុយកូសច្រើនជាងគេ គឺខួរក្បាល និងសាច់ដុំ។
- សារជាតិ Fiber 2g
- ប៉ូតាស្យូម(potassium) 42mg
មិនបាច់ប្រើថ្នាំក៏ល្អដែរ ញុំាតែ អាហារធម្មជាតិៗក៏ជួយបានធូរច្រើនដែរ ហើយមិនខ្លាចប៉ះពាល់ ដល់ផ្នែកផ្សេង នៃរាងកាយយើងទៀត! ជាពិសេសគឺ គួរតែព្យាយាមធ្វើលំហាត់ប្រាណ ឬសកម្មភាពដើរ អោយបាន ៣០នាទីយ៉ាងតិច ក្នុងមួយថ្ងៃ ពិតជាល្អណាស់សម្រាប់សុខភាព។
ឯកសារយោង និងការស្វែងយល់បន្ថែម៖ https://www.bbcgoodfood.com/howto/guide/ingredient-focus-ginger