បន្លែម៉ើម ជាប្រភេទបន្លែ ដែលមានរសជាតិហើយ និងល្អសម្រាប់សុខភាពរបស់យើងទៀត។ ពួកវាជាប្រភេទបន្លែ ដែលអាចសម្របខ្លួន និងលូតលាស់នៅខាងក្រោមដីបាន ព្រមទាំងធ្វើការស្រូបជីវជាតិបាន ល្អទៀត។ បន្លែម៉ើមទាំងនោះមានដូចជា ម៉ើមដំឡូង ម៉ើមការ៉ុត ម៉ើមខ្ទឹមបារាំង និងប្រភេទម៉ើមផ្សេងៗទៀត ដែលមាលក្ខណស្រដៀងទៅហ្នឹងប្រភេទនោះ។
ទោះបីវាមានច្រើនប្រភេទ ហើយប្រភេទនីមួយៗមានផ្ទុកនូវសារធាតុចិញ្ចឹម និងល្អសម្រាប់សុខភាពរបស់យើង ផ្សេងៗគ្នា។ ក្នុងនោះមានដូចជា៖
1. ខ្ទឹមបារាំង
ខ្ទឹមបារាំង ជាប្រភេទបន្លែម៉ើម ដែលត្រូវបានគេដឹងថាសម្បូរទៅដោយសារធាតុចិញ្ចឹមលល្អៗ និងត្រូវគេ យកទៅធ្វើជាគ្រឿងទេសដ៏សំខាន់នៅក្នុងមុខម្ហូបជាច្រើន។ ខ្ទឹមបារាំងមានផ្ទុកនូវ ហ្វាយប៊ឺ វីតាមីន C និងប្រភេទអុកស៊ីតអាស៊ីតសំខាន់ៗជាច្រើនទៀត។ តាមការសិក្សាបានបង្ហាញថា ការបរិភោគខ្ទឹមបារាំង ស្រស់ 100g ក្នុង 1ថ្ងៃ អាចធ្វើឱ្យកម្រិតជាតិក្នុងឈាមរបស់់យើងមានការថយចុះ សម្រាប់អ្នក ដែលមាន ជំងឺទឹកនោមផ្អែម។ ក្រៅពីនោះ អ្នកស្រាវជ្រាវបានបង្ហាញថាខ្ទឹមបារាំងអាចជួយ ក្នុងការប្រឆាំងនូវជំងឺមហារីក និងជួយកាត់បន្ថយហានិភ័យនៃជំងឺនេះបានទៀតផង។
2. ម៉ើមដំឡូងជ្វា
ដំឡូងជ្វា គឺជាប្រភព នៃថាមពល និងមានរសជាតិឆ្ងាញ់ ដែលសម្បូរទៅដោយសារធាតុចិញ្ចឹម ល្អៗដែលយើងគ្រប់គ្នា អាចមិនសូវដឹង។ មួយវិញទៀត ដំឡូងជ្វា គឺសម្បូរទៅដោយ ជាតិហ្វាយប៊ឺ វីតាមីន C ម៉ាញ៉េស្យូម និងវីតាមីន A។ សម្រាប់អ្នកមានជំងឺទឹកនោមផ្អែម បានបង្ហាញថាការបរិភោគ នូវដំឡូងជ្វា ពណ៌ស អាចជួយដល់ការរក្សាលមនឹង នៃកម្រិតជាតិស្ករក្នុងឈាមបានល្អ។ ដោយសារតែ ដំឡូងជ្វាមានផ្ទុកនូវវីតាមីន A ដែលល្អសម្រាប់ការជួយពង្រឹងទៅដល់ប្រព័ន្ធភាពស៊ាំ ការពារការបាត់បង់ស្មារតី និងជួយទៅដល់សុខភាពស្បែករបស់យើងបានទៀតផង។
3. ម៉ើមខ្ញី
ម៉ើមខ្ញី គឺប្រភេទដើមផ្កា ដែលមានប្រភពពីប្រទេសចិន និងមានលក្ខណៈហិល និងមានក្លិនប្រហើរ។ ខ្ញី មានផ្ទុកនូវអុកស៊ីតអាស៊ីត ដែលរួមជាមួយនឹងសមាសធាតុហិលខ្ញី ដែលវាចូលរួមជាមួយនឹង អត្ថប្រយោជន៍ជាច្រើន នៃសុខភាពយើង។ តាមការសិក្សាទៅលើ ស្រ្តីមានផ្ទៃពោះចំនួន 1278នាក់ បានឱ្យដឹងថា ខ្ញីអាចធ្វើឱ្យគាត់បន្ថយនូវអារម្មណ៍ចង់ក្អួត និងការអត់ស្រួលខ្លួនពេលព្រឹក។ មួយទៀត ខ្ញី អាចធ្វើឱ្យបញ្ហារលាកផ្សេងៗ មានការថយចុះ និងមិនមានភាពឈឺចាប់។
4. ដំឡូងឈាមមាន់
ដំឡូងឈាមមាន់ ជាប្រភេទបន្លែម៉ើមមួយប្រភេទ ដែលសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើន ដែលរួមទាំងហ្វាយប៊ឺ និងម៉ាញេស្យូម ល្អសម្រាប់ការបរិភោគ។ សម្បូរនូវអំបិលនីត្រាត ដែលមានអត្ថ ប្រយោជន៍ទៅដល់សម្រួលសរសៃឈាម កាត់បន្ថយសម្ពាធឈាមឡើងខ្ពស់ និងជួយពង្រឹងទៅដល់សុខភាពបេះដូង។ ការបរិភោគបានបង្ហាញថា ការបរិភោគដំឡូងបារាំងអាចជួយ ពង្រឹងទៅដល់សកម្មភាព និងលំហូឈាមសម្រាប់ខួរក្បាលរបស់យើង។
5. ខ្ទឹមស
ជាប្រភេទបន្លែម៉ើម ដែលវាលក្ខណស្រដៀងទៅនឹងខ្ទឹមបារាំង ខ្ទឹមក្រហម។ សម្រាប់ការបរិភោគខ្ទឹមស បានផ្តល់ជូននូវសារធាតុចិញ្ចឹម រួមទាំងម៉ាញេស្យូម វីតាមីន B6 និងវិតាមីន C។ តាមការសិក្សាបានបង្ហាញថា ខ្ទឹមសអាចជួយកាត់បន្ថយការលើសនូវសម្ពាធឈាម និងជាតិកូលេស្តេរ៉ុល។
6. ម៉ើមឆៃថាវ
ប្រភេទម៉ើមឆៃថាវមានរូបរាងតូច ប៉ុន្តែវាសម្បូរទោដោយសារធាតុចិញ្ចឹម។ លើសពីនេះពួកវាមានផ្ទុកនូវ កាឡូរី ដែលមានផ្ទុកនូវហ្វាយប៊ឺ និងវីតាមីន C។ ម៉ើមឆៃថាវមានផ្ទុកនូវសារធាតុ ដែលជួយក្នុងការការពារនូវក្រពះរបស់យើង ដោយអាស្រ័យទៅការសិក្សាទៅលើសត្វកណ្តុរ។
7. ម៉ើមការ៉ុត
ម៉ើមការ៉ុត ដែលត្រូវបានគេស្គាល់ថា ជាប្រភេទបន្លែម៉ើម ដែលស្ថិតជាប្រភេទបន្លែមាននូវសារធាតុចិញ្ចឹមខ្ពស់។ ពួកវារួមមាននូវវិតាមីន A និងប៉ូតាស្យូម ក៏ដូចជា ប៉េតាកូរ៉ូទីន។ ការដែលបរិភោគនូវម៉ើមការ៉ុត អាចជួយទៅដល់ការបន្ថយនូវកូលេស្តេរ៉ុល និង ពង្រឹងទៅដល់អុកស៊ីតអាស៊ីតក្នុងសារពាង្គកាយទាំងមនុស្ស និងសត្វ។
8. ដំឡូងបារាំង
ម៉ើមដំឡូងបារាំង ជាប្រភេទម៉ើមដែលអាចជាជួយដល់មុខងារជាច្រើនសម្រាប់សារពាង្គកាយយើង ហើយសម្រាប់ដំឡូងបារាំងមាននៅតាមបណ្តាលប្រទេសជាច្រើន ប្រហែល ១៦០ប្រទេស។ ពួកវាសម្បូរទៅដោយសារជាតិចិញ្ចឹមជាច្រើន ដែលរួមមានហ្វាយប៊ឺ វិតាមីន C វិតាមីន B6 ប៉ូតាស្យូម និងម៉ាញេស្យូម។ កាលដែលយើងបានបរិភោគដំឡូងបារាំង ជំនួសអាហារ វាអាចធ្វើឱ្យយើងមានអារម្មណ៍ថាឆ្អែកបានយូរ ហើយក៏អាចធ្វើយើងស្រកទំងន់បានទៀតផង។
ឯកសារយោង
- https://www.healthline.com/nutrition/root-vegetables#TOC_TITLE_HDR_5
- https://draxe.com/nutrition/root-vegetables/