Categories
Health

សកម្មភាពមួយចំនួនក្នុងការថែរក្សាខួរក្បាលយើងឲ្យបានល្អ

សកម្មភាពប្រចាំថ្ងៃ ក៏បានតួនាទីសំខាន់ ដែលជួយដល់សុខភាពខួរក្បាលរបស់យើងបានដូចគ្នា។ ពេលខ្លះយើង មិនបានចាប់អារម្មណ៍ទៅលើសកម្មភាពទាំងនោះ ដែលវាមានទាំងសកម្មភាពល្អសម្រាប់សុខភាពខួរក្បាល ហើយ ខ្លះទៀត​ បានទៅបំផ្លិតបំផ្លាញកោសិការខួរក្បាលរបស់យើងក៏ថាបាន។ ខាងក្រោមជាសកម្មភាព ដែលជួយឲ្យសុខ ភាពខួរក្បាលរបស់យើង កាន់តែមានល្អប្រសើរ។

1. កាត់បន្ថយការបរិភោគផ្អែមខ្លាំង

តាមការសិក្សាបានបង្ហាញថា ការបរិភោគផ្អែមពេកអាចនាំឲ្យការចងចាំរបស់យើងខ្សោយ និងអាចធ្វើឲ្យសន្ទុះការគិតរបស់យើងធ្លាក់ចុះ ជាពិសេសរាល់ពត៌មានខ្លះត្រូវបានដាក់ទុកនៅក្នុងការចងចាំ រយៈពេលខ្លី ដែលវាអាចធ្វើឲ្យយើងឆាប់ភ្លេច។

2. ធ្វើការបរិភោគនូវអាហារបំប៉នបន្ថែម

សម្រាប់អ្នក ដែលមិនសូវមានពេលគ្រប់គ្រាន់ក្នុងការបរិភោគនូវអាហារ ដែលមានសារធាតុចិញ្ចឹមល្អ និងជួយដល់សុខភាពខួរក្បាលរបស់យើង យើងគួរតែចាប់ផ្តើម ស្វែងរកអាហារបំប៉ន ឬខ្លាញ់ត្រី ដែលមានក្នុង អាស៊ីត omega-3។ ដោយសារតែខ្លាញ់ត្រីទាំងអស់នោះ គឺល្អសម្រាប់សុខភាព និងអាចកាត់បន្ថយនូវហានិភ័យ នៃជំងឺបេះដូង កាត់បន្ថយការរលាកផ្សេងៗ និងបំបាត់ភាពស្ត្រេស អារម្មណ៍ភ័យខ្លាចជាដើម។

3. ចំណាយពេល ធ្វើសម្មាធិ

ការចំណាយពេលក្នុងការធ្វើសម្មាធិ គឺវាជួយដល់សុខភាពរបស់យើងបានច្រើនណាស់។ ការធ្វើសម្មាធិ អាចធ្វើឲ្យយើងបានសម្រាក និងការបន្ថយស្ត្រេស ការឈឺចាប់ផ្សេងៗ កាត់បន្ថយនូវការលើសសម្ពាធ ឈាម ព្រមទាំងអាចជួយពង្រឹងការចងចាំបានទៀតផង។

4. តាមដាន និងការរក្សាទម្ងន់

ការដែលតាមដាន និងការក្សានូវទម្ងន់របស់ជារឿងសំខាន់ សម្រាប់សុខភាព និងការលូតលាស់របស់យើងម្នាក់ៗ។

5. សម្រាកបានគ្រប់គ្រាន់

ការដែលសម្រាកមិនបានគ្រប់គ្រាន់ គឺមានទំនាក់ទំនងទៅនឹងបញ្ហាខ្សោយការចងចាំ។ ការគេង ដើរតួរយ៉ាងសំខាន់ក្នុងការពង្រឹងការចងចាំ ដែលវាដំណើរការក្នុងការទុកនូវការចងចាំរយៈពេលខ្លី ហើយបញ្ចូនទៅការចងចាំរយៈពេលវែង។ តាមអ្នកឯកទេសខាងសុភាព បានធ្វើការណែនាំទៅកាន់មនុស្ស ពេញវ័យគួរតែទទួលបានការសម្រាក ឬការគេងយ៉ាងហ៉ោចណាស់ 7 ទៅ 9 ម៉ោងក្នុងរយៈពេល 1យប់។

6. អនុវត្តន៍ការគិត ឬធ្វើចិត្តឲ្យស្ងប់

ការដែលធ្វើអោយអារម្មណ៍របស់អ្នកមានការផ្តោតអារម្មណ៍ល្អចំពោះស្ថានភាពជាក់ស្តែង ឬស្ថានភាព បច្ចុប្បន្ន ព្រោះវាអាចជួយឲ្យយើងមានការចាប់អារម្មណ៍ទៅលើអ្វីដែលមាននៅជុំវិញខ្លួន។

7. កាត់បន្ថយការបរិភោគគ្រឿងស្រវឹង ឬអាកុល

តាមការវិនិច្ឆ័យរបស់អ្នកជំនាញទៅលើភេសជ្ជៈ ដែលមានជាតិអាកុល អាចនឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់យើង និងមានឥទ្ធិលអវិជ្ជមានទៅលើការចងចាំផងដែរ។

8. ទទួលទានវីតាមីន D ឲ្យបានគ្រប់គ្រាន់

វីតាមីន D គឺមានផ្ទុកនូវសារធាតុចិញ្ចឹម ដែលមានសារសំខាន់ចំពោះសរីរាង្គកាយរបស់យើង។ កង្វះខាត់នូវវីតាមីន D បានធ្វើការភ្ជាប់ទំនាក់ទំនងទៅនិងបញ្ហាសុខភាពជាច្រើនទៀត ដែលរួមជាមួយនឹង ការបន្ថយអារម្មណ៍នៃការចង់ដឹង ឬចង់ចេះអ្វីមួយ។

9. ហាត់ប្រាណ

ការធ្វើលំហាត់ប្រាណ គឺជារឿងដែលសំខាន់សម្រាប់សុខភាពរូបរាងកាយទាំងមូល ព្រមជាមួយសុខភាព ផ្លូវចិត្តយើងផងដែរ។ ការសិក្សាស្រាវជ្រាវបានធ្វើការបង្ហាញថា ការហាត់ប្រាណបានផ្តល់អត្ថប្រយោជន៍ ជាច្រើនសម្រាប់ខួរក្បាល និងក៏អាចជួយដល់ការពង្រឹងដល់ការចងចាំសម្រាប់មនុស្សគ្រប់វ័យ តាំងពីកូនក្មេង ទៅដល់មនុស្សចាស់។ លំហាត់ប្រាណ ផ្តល់ននូវអត្ថប្រយោជន៍ជាច្រើនសម្រាប់រូបរាងកាយយើងទាំងមូល បូករួមទាំងសុខភាពខួរក្បាលដូចគ្នា។

10. បង្វឹកហាត់ខួរក្បាលរបស់អ្នក

អនុវត្តន៍នូវជំនាញយល់ដឹង ដោយធ្វើការអនុវត្តន៍នូវខួរក្បាលរបស់អ្នក នូវអ្វីដែលរីករាយ និងជួយពង្រឹងដល់ការចងចាំកាន់តែល្អ។ ជារួម សម្រាប់ល្បែងកំសាន្ត ដែលធ្វើឲ្យខួរក្បាលយើងកាន់តែខ្លាំង ហើយក៏អាចជួយកាត់បន្ថយជំងឺវង្វេង។

ឯកសារយោង

​https://www.healthline.com/nutrition/ways-to-improve-memory#TOC_TITLE_HDR_4