Categories
Health

បម្រែបម្រួលអាកាសធាតុ និងសុខភាព

អាកាសធាតុបច្ចុប្បន្នមានការប្រែប្រួលលឿនណាស់ ដែលជាហេតុនាំអោយរូបរាងការរបស់យើងត្រូវតែមានប្រព័ន្ធ ការពាររឺងម៉ាំ ដើម្បីងាយស្រួលសម្របតាមមជ្ឈដ្ឋានខាងក្រៅ ក៏ដូចជាអាកាសធាតុខាងក្រៅ។ ខែភ្លៀង គឺជាខែ ដែលយើងគួរតែមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារជាខែ ដែលមានទឹកភ្លៀងធ្លាក់ស្ទើរជារៀងរាល់ថ្ងៃ ហើយវា ជាហេតុដែលនាំអោយយើងអាចនឹងមានជំងឺផ្តាសាយ បើកាលណាយើងប៉ះ ឬត្រូវទឹកភ្លៀង។ 

ដូច្នេះហើយ ដើម្បីអោយរាងកាយរបស់យើង ងាយស្រួលក្នុងបត់បែនតាមអាកាសធាតុ និងមានភាពស៊ាំលឿន យើងគួរតែបរិភោគអាហារ ដែលអាចជួយដល់សារពាង្គកាយយើង។ មានមនុស្សមួយចំនួន មិនបានចាប់អារម្មណ៍ជាមួយអាហារ ដែលគាត់បរិភោគទេ ដែលភាគច្រើនពួកគាត់បរិភោគអាហារមានជាតិខ្លាញ់ ដើម្បីធ្វើអោយខ្លួនប្រាណរបស់គាត់អាចទប់ទល់នឹងអាកាសធាតុត្រជាក់បាន ទាំងដែលគាត់អត់បានដឹងថា វាអាចនឹងធ្វើអោយខ្លួនប្រាណគាត់លើសជាតិខ្លាញ់ ឬលើសទម្ងន់ឡើយ។

I. ប្រភេទផ្លែឈើ ដែលផ្តល់ឱ្យវីតាមីន C វីតាមីន A និង fiber

ព្រោះវីតាមីនទាំងអស់នេះ គឺជួយធ្វើឱ្យប្រព័ន្ធការពារខាងក្នុងរបស់យើងមានភាពស៊ាំ និងរឹងម៉ាំសម្រាប់ប្រ ឆាំងជាមួយមេរោគ ឬជំងឺឆ្លងផ្សេងៗ។ ប្រភេទផ្លែទាំងនោះមាន៖

  • ផ្លែត្របែក
  • ផ្លែក្រូច ឬក្រូចពោធិ៍សាត់
  • ផ្លែគីវី
  • ផ្លែទំពាំងបាយជូ
  • ផ្លែស្ត្រប៊ឺរី
  • ផ្លែស្វាយ
  • ផ្លែម្នាស់
  • ផ្លែល្ហុង ជាដើម។ 

ដែលផ្លែឈើទាំងអស់នេះ សុទ្ធសឹងតែជាផ្លែឈើ ដែលងាយស្រួលរក និងល្អសម្រាប់សុខភាពរបស់អ្នក។

II. ប្រភេទអាហារ ដែលមានជាតិទឹក នឹងផ្តល់ជូនអ្នកនូវថាមពល

ព្រោះប្រភេទអាហារបែបនេះ គឺផ្ទុកនូវថាមពល ដែលជួយផ្តល់នូវជីវជាតិ ថាមពលដល់រូបរាងកាយរបស់យើង​ ក៏ដូច ជាល្អសម្រាប់ការពង្រឹងដល់ប្រព័ន្ធភាពស៊ាំខាងក្នុងដូចគ្នា។ សម្រាប់អាហារប្រភេទនេះ មានដូចជា៖

  • ប្រភេទស៊ុប
  • ទឹកតែក្តៅៗ ឬទឹកតែបៃតង
  • ប្រភេទស៊ុប ដែលធ្វើដោយមើមបន្លែផ្សេងៗ
  • ស្ងោរបន្លែ ដែលមានជីវជាតិផ្សេងៗ និងសុវត្ថិភាព

III. ប្រភេទបន្លែ ដែលគួរញ៉ាំ និងរបៀបញ៉ាំ

ក្នុងរដូវភ្លៀងបែបនេះ គឺល្អណាស់សម្រាប់ការបរិភោគប្រភេទបន្លែ​ផ្លែ ដែលសម្បូរជាតិទឹក ដូចជាត្រឡាច ឬននោងជ្រុង ននោងមូលជាដើម។ ម្យ៉ាងវិញទៀត យើងគួរតែបរិភោគប្រភេទសាឡាដ ដែលបានលាងសម្អាតច្បាស់លាស់ ឬក៏មានការស្រុះវាបានត្រឹមត្រូវ ព្រោះថាការបរិភោគបន្លែឆៅទាំង អស់នោះអាចបង្កអោយមានជំងឺផ្សេងៗ បណ្តាលមកពីបាក់តេរី និងមេរោគផ្សេងៗ ដោយបណញតាលមកពីយើងលាងមិនបានល្អ និងមិនត្រឹមត្រូវ។

IV. ប្រភេទអាហារ ប្រូបាយអូទិច

ទាំងអស់នោះ រួមមានទឹកដោះគោឆៅ Yogurt ប្រភេទប៊ឺ​ទឹកដោះគោ ជ្រក់បន្លែផ្សេងៗ ដែលរបស់ទាំងអស់នេះគឺជួយដល់ជួយដល់ការបង្កើននូវបាក់តេរីល្អៗ ដើម្បីធ្វើការប្រឆាំងជាមួយនឹងបាក់តេរីអាក្រក់ ដែលវាជាហេតុធ្វើអោយយើងឈឺ ពិសេសគឺជំងឺរាគ។

V. ប្រភេទអាហារ ដែលសម្បូរប្រូតេអ៊ីន

ការបន្ថែមនូវប្រូតេអ៊ីនទៅក្នុងអាហាររបស់អ្នក គឺជាការជួយពង្រឹងប្រព័ន្ធការពារ និងការជួយធ្វើអោយយើង មានអារម្មណ៍ល្អ ឬធូរស្រាលបន្ទាប់ពីជាឈឺ។

VI. ប្រភេទអាហារ ដែលមានជាតិហិល ដូចជាខ្ទឹម និងខ្ញី

ខ្ញី និងខ្ទឹម ជួយដល់ការផ្តាសាយ ឬគ្រុន ហើយវាក៏ល្អសម្រាប់់កាត់ស្លេស ឬបញ្ហាបំពងក។ ម្យ៉ាងវិញទៀត តែខ្ញីអាចជួយ បំបាត់ការឈឺកបានទៀតផង ក្នុងករណី ដែលយើងមានអារម្មណ៍ថាឈីក ឬចង់ឈឺ។

VII. ប្រភេទគ្រាប់ធុញ្ញជាតិ

ព្រោះគ្រាប់ធុញ្ញជាតិទាំងនោះ ល្អសម្រាប់ការផ្តល់នូវថាមពល ហើយវាមានផ្ទុកនូវជាតិរ៉ែល្អៗ សម្រាប់រាង កាយរបស់យើង ម្យ៉ាងទៀត គឺវាល្អសម្រាប់ផ្តល់ថាមពលដល់យើងដូចគ្នា។

VIII. ប្រភេទអាស៊ីត Omega-3 fatty acids

អាស៊ីត Omega-3 fatty acids មានឥទ្ធិពលខ្លាំងចំពោះប្រព័ន្ធការពាររាងកាយ។ សម្រាប់រដូវភ្លៀង 

គឺភាគច្រើនមានជំងឺឆ្លងតាមអាហារយើងបរិភោគ និងការឆ្លងតាមទឹក ដូច្នេះហើយយើងគួរតែទទួលបាននូវ Omega-3 fatty acids មាននៅក្នុង សាច់ត្រី បង្គារ Oyster គ្រាប់សណ្តែក និងប្រេងគ្រាប់ធុញ្ញជាតិ ដើម្បីជាការថែមប្រភេទអាស៊ីននេះ ទៅបំពេញសារពាង្គកាយយើង។ 

សម្រាប់ប្រភេទអាហារ  ឬត្រី ឬគ្រឿងសមុទ្រទាំងអស់នោះ គឺយើងអាចរកនៅបាននៅតាមផ្សារនានា ដែលនៅជិតផ្ទះរបស់លោកអ្នក ពិសេសគឺនៅផ្សារការ៉ុតផ្ទាល់តែម្តង។

ឯកសារយោង៖

indianexpress.com/article/lifestyle/food-wine/ten-foods-to-consume-in-the-monsoon-season-to-stay-healthy-7420581/

https://www.healthline.com/nutrition/vitamin-c-foods#TOC_TITLE_HDR_11