Categories
Health

បន្លែរបស់អ្នកនឹងឆ្លងមេរោគពីសាច់

សាច់ឆៅ ផ្ទុកនូវបាក់តេរី ដែលបង្កឱ្យមានជំងឺពុលអាហារ នៅពេលដែលយើងធ្វើការបរិភោគវា ដោយមិនបានចំអិនវាឱ្យបានត្រឹមត្រូវ។ ល្អទេ? ដែលយើងត្រូវទុកសាច់ឆៅ និងបន្លែជាមួយគ្នា? ក្នុងដំណាក់កាល ការរៀបចំ ការចំអិន និងការរក្សាទុក។

#ការរៀបចំ

នៅពេលដែលយើងធ្វើការរៀបចំសាច់ឆៅ និងបន្លែជាមួយគ្នា គឺវាជាពេលដែលមានផ្ទុកនូវបាក់តេរី ហើយឆ្លងទៅបន្លែដែលនៅគៀននោះ។ សាច់ឆៅ អាចមានឥទ្ធិពលទៅកាន់បន្លែ ប្រសិនបើយើងប្រើប្រាស់របស់តែមួយ។ ឧទាហរណ៍៖ បើអ្នកកាត់សាច់ឆៅនៅជ្រុញមួយ ហើយអ្នកប្រើប្រាស់ជ្រុញហ្នឹងដដែលសម្រាប់កាត់បន្លែ នោះបន្លែឆៅរបស់អ្នកបានឆ្លងនូវបាក់តេរីពីសាច់ហើយ។ ដើម្បីបញ្ឈៀសការឆ្លងនូវបាក់តេរី យើងអាចធ្វើការប្រើប្រាស់នូវជ្រុញ កាំបិត ចាន ឬឆ្នាំង ខុសដោយឡែកពីគ្នា។

#ការចំអិន

របៀបនៃការចំអិន សាច់ និងបន្លែ គឺវាច្រើនរបៀបណាស់ មានស្ងោរ ឆា អាំងជាដើម។ តែរឿងដែលសំខាន់នោះ ធ្វើយ៉ាងណា អ្នកត្រូវចំអិនវាអោយបានឆ្អិនល្អ។ ទាក់ទងជាមួយសីតុណ្ហភាពនៃការចំអិន តាមប្រភេទសាច់នីមួយៗ៖

– សាច់គោ សាច់ជ្រូក ត្រូវចំអិនយ៉ាងហោចណាស់ 63c

– សាច់មាន់ ត្រូវចំអិន យ៉ាងហោចណាស់ 74c

#ការរក្សាទុក

ក្នុងករណី អ្នកចង់ធ្វើអាហារពេលព្រឹក ដោយអ្នកចង់រៀបសាច់ បន្លែពេលល្ងាចទុកមុន ហើយចង់ឱ្យវាមានសភាពនូវតែ ស្រស់ គឺអ្នកច្បាស់ជាទុកវាក្នុងទូរទឹកកក។ ថាតើ ពេលយើងទុកសាច់ និងបន្លែក្នុងទូរទឹកកកតែមួយ អាចនឹងឆ្លងមេរោគដែរ ឬទេ? ចម្លើយ គឺមេរោគមិនអាចឆ្លងកាត់នៅក្នុងសិតុណ្ហភាពត្រជាក់ខ្លាំងបានទេ ដូច្នេះបន្លែរបស់អ្នកនឹងមិនឆ្លងបាក់តេរីទេ ប្រសិនបើអ្នកចំអិនវាបានត្រឹមត្រូវ បន្ទាប់ពីយកចេញពីទូរទឹកកក។