1. តើការពុលអាហារជាអ្វី?
ការពុលអាហារ គឺជាជំងឺ ដែលបណ្តាលមកពីការបរិភោគអាហារ ដែលមានផ្ទុកនូវមេរោគ ឬបាត់តេរី។ ហើយជាធម្មតា វាមិនជាធ្ងន់ធ្ងរទេ ភាគច្រើន នៃអ្នកជំងឺនឹងបានប្រសើរឡើងវិញក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃ។ ក្នុងនោះផងដែរប្រភេទអាហារដែលធ្វើឱ្យពុល គឺជាអាហារដែលមានផ្ទុកនូវបាក់តេរី ដូចជា សាលមូនេឡា (Salmonella) ឬ Eschericia coli (E. coli) ឬមេរោគ Norovirus។
2. តើវាអាការៈបែបណា?
ជាធម្មតាការពុលអាហារចាប់ផ្តើមអាការៈក្នុងរយៈពេល ១ ទៅ ២ថ្ងៃបន្ទាប់ពីបរិភោគអាហារ ដែលមានផ្ទុកនោះ។
រោគសញ្ញាសំខាន់ៗ ដែលនឹងកើតមានឡើង៖
- មានអារម្មណ៍ថាអត់ស្រួលខ្លួន
- ក្អួតចង្អោ
- រាគ អាចមានឈាម
- ខ្សោយ បាត់បង់ថាមពល
- លែងមានចំណង់ឃ្លានអាហារ
- ឡើងកម្តៅ
- ឈឺសាច់ដុំ
3. មូលហេតុដែលអាចធ្វើអោយពុលបាន?
អាហារ ដែលអាចធ្វើឱ្យយើងពុលបាន ឬមានផ្ទុកនូវមេរោគទាំងនោះ គឺកើតឡើងក្នងដំណាក់កាល រៀបចំ និងពេលចំអិន។ ក្នុងនោះមានដូចជា
- ការចំអិន មិនមានរបៀបត្រឹមត្រូវទៅតាមប្រភេទ នៃសាច់នីមួយៗ
- សាច់គោ សាច់ជ្រូក ត្រូវចំអិនយ៉ាងហោចណាស់ 63c
- សាច់មាន់ ត្រូវចំអិន យ៉ាងហោចណាស់ 74c
- ការទុកដាក់មិនបានត្រឹមត្រូវ មកពីការដាក់ទូរទឹកកកមានសីតុណ្ហភាពមិនត្រឹមត្រូវ តាមប្រភេទទំនិញ
- ការទុកម្ហូប ដែលចំអិនរួចយូរពេកនៅកន្លែង ដែលមានសីតុណ្ហភាពក្តៅ
- មួយទៀត អត់បានធ្វើការចំអិនឡើងវិញ ឬកម្តៅវា
- ការមិនបានលាងសម្អាតដៃបានត្រឹមត្រូវ មុនពេលចំអិន និងបរិភោគ
- បរិភោគអាហារ ដែលលើសថ្ងៃផុតកំណត់
- ឬក៏ អាហាររបស់អ្នក បានឆ្លងមេរោគពីអាហារផ្សេងៗ ឬរបស់ដែលមានផ្ទុកមេរោគស្រេច។
4. អាចប៉ះពាល់ដល់ជីវិតដែរ ឬទេ?
- ក្រុមមនុស្ស ដែលមានអាយុចាប់ពី 65 ឆ្នាំឡើងទៅ
- កូនក្មេង ដែលមានអាយុតិចជាង ៥ឆ្នាំ
- ក្រុមមនុស្សដែលមានជំងឺប្រចាំកាយ មានប្រព័ន្ធការពារខ្សោយ
- មនុស្ស ដែលមានពពោះជាដើម។
5. វិធីសាស្ត្រជៀសវាងការពុលអាហារ
- ការលាងសម្អាត៖ ត្រូវធ្វើការលាងសម្អាតដៃ និងសម្ភារៈ ដែលអ្នកប្រើសម្រាប់ធ្វើម្ហូប មុនពេលប្រើ និងក្រោយពេលប្រើ។
- ការរៀបចំ និងបែងចែក៖ ធ្វើការបែងចែកសម្ភារៈ សម្រាប់សាច់ឆៅផ្សេង និងបន្លែផ្លែឈើផ្សេង បើមិនដូច្នេះទេ មេរោគដែលនៅនឹងសាច់ អាចឆ្លងទៅកាន់បន្លែ ផ្លែឈើរបស់អ្នក។
- ការចំអិន៖ ដំណាក់កាលចំអិន ជារឿងសំខាន់ អ្នកចាំបាច់ត្រូវធ្វើការចំអិនអោយត្រូវតាមស្តង់ដារកម្តៅ ដើម្បីធ្វើការសម្លាប់មេរោគ ឬបាត់តេរី។
- ការទុកដាក៖ អ្នកត្រូវធ្វើយ៉ាងណា ទុកទូរទឹកកករបស់អ្នកមានសីតុណ្ហភាព 5 អង្សារ ឬក្រោមហ្នឹង។
អានបន្ថែម៖
- https://www.cdc.gov/foodsafety/food-poisoning.html
- https://www.nhsinform.scot/illnesses-and-conditions/infections-and-poisoning/food-poisoning#:~:text=Food%20poisoning%20is%20an%20illness,virus%2C%20such%20as%20the%20norovirus.