អរគុណសម្រាប់ការគាំទ្រ ជំនួសមុខឲ្យក្រុមការងារ ផ្សារការ៉ុត & Karot App យើងខ្ញុំសូមអរគុណ សម្រាប់ការគាំទ្រប្រើប្រាស់ កសិផលសុវត្ថិភាពដាំដុះក្នុងស្រុកតាំងពីដើមមក។ ចាប់ពីថ្ងៃទី ២៩ ខែធ្នូនេះទៅ ផ្សារការ៉ុត សាខាបឹងស្នោរ ក៏ដូចជា Karot App នឹងផ្អាកដំណើរការ។ សូមអធ្យាស្រ័យ និងខន្តីអភ័យទោសដែលមិនអាចផ្គត់ផ្គង់ និងផ្តល់នូវសេវាកម្មបន្តទៅមុខទៀតបាន។ រីករាយឆ្នាំថ្មី ២០២៣ សូមជូនពរអតិជនគ្រប់ៗរូប និងក្រុមគ្រួសារជួបតែសេចក្តីសុខ រីកចម្រើន សុខសុភមង្គល សុខភាពល្អ ពោរពេញទៅដោយស្នាមញញឹម និងភាពជោគជ័យ។ សង្ឃឹមថានាពេលអនាគត ផ្សារការ៉ុតអាចនឹងបន្ត នូវបេសកម្មផ្សារភ្ជាប់ កសិករដាំដុះកសិផលសុវត្ថិភាព ទៅកាន់អ្នកបរិភោគបន្លែផ្លែឈើ ត្រីសាច់ សុវត្ថិភាព ប្រកបដោយនិរន្តរភាព។ អរគុណ ក្រុមការងារផ្សារការ៉ុត (Karot Market)
