តើអ្នកធ្លាប់ទេ ពេលទៅផ្សារទិញសាច់ម្តងៗ បារម្ភណាស់ខ្លាចទិញប៉ះចំសាច់ខូច? ហើយពេលខ្លះក៏មិនដឹងថា សាច់ហ្នឹងស្រស់ ឬយ៉ាងណា? សម្រាប់បញ្ហាទាំងអស់នេះ គឺវាមានច្រើនករណីណាស់ ដែលវាអាចនឹងកើតឡើង ទាំងពេលដែលយើងទៅទិញផ្ទាល់ ពេលរៀបចំ និងការរក្សាទុក។ ដូច្នេះមករៀនពីរបៀបមើលសាច់ស្រស់ សាច់ក្លាសេ ឬសាច់ដាក់ថ្នាំ។ ពិតប្រាកដណាស់ នៅពេល ដែលអ្នកទាំងអស់គ្នាទៅផ្សារទិញសាច់ម្តងៗ គឺភាគច្រើន គឺយើងនឹងជ្រើសរើសសាច់ ដែលមានសភាពក្រហម មានឈាម ស្រស់ៗ ឬក៏ឆែកមើលទៅថ្ងៃវេចខ្ចប់ ឬយកចូលជាដើម។ ដូច្វេះជំហ៊ានដំបូង គឺយើងត្រូវធ្វើការត្រួតពិនិត្យទៅលើ៖ 1. ពណ៌ នៃសាច់ ដែលយើងទិញ សម្រាប់ពណ៌ នៃសាច់ គឺវាអាស្រ័យទៅតាមប្រភេទសាច់និមួយៗ ដែលយើងទិញ។ សម្រាប់ប្រភេទសាច់ក្រហម គឺវាគួរតែស្ថិតក្នុងពណ៌រាងក្រមៅ ហើយយើងអាចបែងចែកបានថា រវាងពណ៌ស្វាយ ពណ៌ក្រហម និងពណ៌រាងត្នោតបានយ៉ាងច្បាស់។ ប្រសិនបើវា មានពណ៌រាងត្នោតមានន័យថាសាច់នោះបានបាត់បង់អុកស៊ីសែនអស់ហើយ។ ម្យ៉ាងវិញទៀត យើងក៏អាចធ្វើការពិនិត្យទៅលើ 2. ក្លិនរបស់សាច់ មិនមែនមនុស្សអស់សុទ្ធ តែចូលចិត្តការស្រង់ក្លិន របស់សាច់ស្រស់នោះទេ សូម្បីតែអ្នកដែលចូលចិត្តបរិភោគសាច់ក៏ដោយ ពីព្រោះថាយើងពិបាកក្នុងសន្មត់ថា សាច់នេះក្លិនស្រស់ដូចសាច់ធម្មតា ឬក៏វាខូច ឬវាមានការប្រើប្រាស់ថ្នាំជាដើម។ […]
សាច់នេះ ល្អ ឬអត់?
