Categories
Health

អត្ថប្រយោជន៍ជាច្រើន របស់ខ្ញីសម្រាប់សុខភាព

តើខ្ញី មានអត្ថប្រយោជន៍អ្វីខ្លះសម្រាប់សុខភាព? ខ្ញី មិនត្រឹមតែ បានប្រើប្រាស់សម្រាប់ធ្វើជាម្ហូបអាហារនោះទេ ផងដែរខ្ញី ​ត្រូវបានប្រើប្រាស់ ជាឱសថធម្មជាតិ  ដែលវាមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព។ ខ្ញីត្រូវបានគេរកឃើញថាជាអាហារមួយ ដែលអាចជួយកាត់បន្ថយអាការៈឈឺចុកចាប់ និងភាពមិនប្រក្រតីដែលកើតឡើងដោយជំងឺហើមសន្លាក់រ៉ាំរ៉ៃ (Osteoarthritis)។ ម៉្យាងទៀត តាមរយៈការសិក្សាជាមួយ បេក្ខជនស្ត្រីៗចំនួន១៥០នាក់ ដោយឲ្យពួកគាត់ញុំាម្សៅខ្ញី ១ក្រាម ក្នុង១ថ្ងៃ នៅកំឡុង៣ថ្ងៃដំបូង នៃថ្ងៃមករដូវ ពេលនោះគេបានសង្កេតឃើញថា ការឈឺចាប់ពេលមករដូវ របស់ពួកគាត់បានកាត់បន្ថយច្រើនប្រៀបដូច នឹងបានញុំាថ្នាំ បំបាត់ការឈឺចាប់ផងដែរ។ លើសពីនេះទៅទៀតនោះ ខ្ញី​អាចជួយបំបាត់អាការៈផ្តាសាយ (លាយជាមួយទឹកឃ្មុំ ស្លឹកគ្រៃ និង​ទឹកក្តៅឧណ្ឌៗ) ជួយសម្រួល និង​ការបំបាត់អាការៈឈឺសាច់ដុំ ផងដែរមានអត្ថប្រយោជន៍ ដល់ការដក ដង្ហើមស្រួល និង​ធ្វើអោយបេះដូងដំណើរការល្អ។  តាមការស្រាវជ្រាវបង្ហាញថា នៅក្នុងខ្ញី ១០ក្រាម អាចផ្តល់នូវសារធាតុបំប៉នដល់រាងកាយ៖ ប្រូតេអុីន 2g 4 kcals (គីឡូកាឡូរី) កាបូអុីដ្រាត 8g (carbohydrate)​ ដែលសារពាង្គកាយមនុស្សត្រូវការ ដើម្បីដុតបំប្លែង ទៅជាសារធាតុក្លុយកូស(glucose) ដើម្បីរាងកាយមានកំលាំងគ្រប់គ្រាន់។ ផ្នែកដែលប្រើប្រាស់សារធាតុ ក្លុយកូសច្រើនជាងគេ […]